ព័ត៌មានជាតិ
លោក ពេជ្រ ស្រស់ ឆ្លងកូវីដ ប្រាប់ពីស្ថានភាពសុខភាព
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃនេះ បាននិយាយពីស្ថានភាពសុខភាព ក្រោយពីវិជ្ជមានកូវីដ-១៩ ហើយទទួលការព្យាបាលរយៈពេលប៉ុន្មានថ្ងៃនេះ។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរីករាលដាលនៃជំងឺនេះ។
លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “មកដល់ពេលនេះ ខ្ញុំវាក្តៅអត់ស្រកសោះ អស់ជាតិថ្នាំក្តៅទៀត ឥឡូវ៣៨ កន្លះ ហើយនៅក្នុងគណបក្ស មានមន្ត្រីខ្ញុំម្នាក់នៅកំពតឆ្លងផងដែរ ហើយគ្រួសាររបស់គេហ្នឹង បានឆ្លងរហូតដល់៦នាក់”។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះមេរោគហ្នឹង មិនដឹងនៅទីណាខ្លះទេ ទោះបីជាលោកមានការប្រុងប្រយ័ត្ន នៅតែអាចឆ្លងបាន វាពិបាកប៉ាន់ស្មានណាស់។
លោក ពេជ្រ ស្រស់ បានអះអាងកាលពីយប់ថ្ងៃទី១៤ ខែសីហា បានឆ្លងជំងឺកូវីដ១៩ ព្រមទាំងបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធតាមដានសុខភាព ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា “វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលកូវីដ១៩ វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេ ហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ២-៣ ម៉ោងក្នុងមួយថ្ងៃ អ្វីដែលគួរឲ្យសំណើចនោះ គឺគ្រាន់តែខ្ញុំខានហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ១៩ តែម្តង។ សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមេរោគនេះ”៕
អត្ថបទ៖ កោះកែវ
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់