Connect with us

កីឡា

ប្រមុខ​CAMSOC​ថា ទោះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩​ក្តី តែ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន

បានផុស

នៅ

ប្រមុខ​CAMSOC​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា ផ្អែក​តាម​សកម្មភាព​នានា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ២០២៣ ក្នុង​ការងារ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ផ្នែក បាន​ខិតខំ​ប្រឹងប្រែង ទោះ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​កូ​វីដ​- ១៩ ហើយ​ជា​សក្ខីកម្ម​នឹង​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣(CAMSOC) បាន​មាន​ប្រសាសន៍​បញ្ជាក់​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​សន្និបាត​បូកសរុប​ឆមាស​ទី​១ ឆ្នាំ ២០២១ តាម​ប្រព័ន្ធ ZOOM នៅ​ព្រឹក​ថ្ងៃ ទី​១៧ ខែសីហា ឆ្នាំ ២០២១ ដោយ​សម្តេច​ប្រធាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ឆមាស​ទី​១ ដែល​សម្រេចបាន​និង​បន្ត​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ២០២១។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAM SOC បាន​លើកឡើងថា នៅក្នុង​សន្និបាត​នោះបាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​១២ ក្នុងនោះ​ការបន្ត​ធ្វើ​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​រវាង​ក្រសួង​- ស្ថាប័ន អាជ្ញាធរ​រាជ ធានី​-​ខេត្ត សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដើម្បី​រួម​កម្លាំង​គ្នា​អនុវត្ត​ផែនការមេ ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ។ នៅក្នុង​ឆមាស​ទី​២​នេះ គឺ CAMSOC ត្រៀម​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ ៥០០​ថ្ងៃ នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២១ ដែល​នៅក្នុង​កម្មវិធី​នេះ នឹង​ប្រកាស​យុទ្ធនាការ​ជាតិ បង្កើន​ការ​ផ្សព្វផ្សាយ​នៃ​ការកសាង​កេរ្តិ៍ឈ្មោះ​ស៊ី​ហ្គេម -​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅក្នុង​ប្រទេស និង​អន្តរជាតិ​ឱ្យ​កាន់តែ​លេចធ្លោ​ឡើង និង​ផុសផុល​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា នៅក្នុង​ឱកាស​នោះ គណៈកម្មការ​ជំនាញ​បានបង្ហាញ​ផែនការ​យុទ្ធសាស្ត្រ​និង​សំណូមពរ​ទៅតាម​ជំនាញ រៀងៗ​ខ្លួន​ជូន​ដល់ CAMSOC ដើម្បី​រួមគ្នា សម្រួច​គោលដៅ​ឱ្យ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ហ្គេម​តំបន់​អាស៊ីអាគ្នេយ៍ ជា​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ជោគជ័យ ពិសេស​ការ​ដណ្តើមបាន​មេដាយ​ឱ្យបាន​ច្រើន​ជូន​ជាតិ​មាតុភូមិ៕

ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម