KPT+
ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិតខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព
ប្រទេសកម្ពុជាយើងថ្ងៃនេះ នឹងជួបសន្ទស្សន៍កាំរស្មី UV កម្រិតខ្ពស់ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននិងនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិជាដើម។

ដោយឡែកយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិជាខ្លាំង ។
ដូច្នេះបើជួបបញ្ហានេះត្រូវធ្វើយ៉ាងម៉េច ទើបអាចការពាររាងកាយពីសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះបានដោយសុវត្ថិភាព បើគ្រប់គ្នាមិនអាចមិនចេញក្រៅផ្ទះប្រកបការងារបានទេ។
ក្នុងបញ្ហានេះដែរ យើងក៏អាចរកដំណោះស្រាយឃើញដោយប្រើវិធីខាងក្រោមនេះ៖
១ បើដាច់ខាតត្រូវចេញក្នុងអំឡុងម៉ោងព្រឹកនេះ ត្រូវស្លៀកសំលៀកបំពាក់ជិតៗខ្លួន ហើយមានឆត្រ មួក ឡេការពារពន្លឺព្រះអាទិត្យ និងវ៉ែនតាខ្មៅ ឬវ៉ែនតាការពារកម្ដៅថ្ងៃជាប់ខ្លួន។
២ ត្រូវមានដបទឹកទុកហូបតាមខ្លួនជានិច្ច ដើម្បីផ្សើមដល់រាងកាយ ប្រការខ្លាចក្រែងខះជាតិទឹកដោយសារសន្ទស្សន៍កើនឡើងខ្លាំង។
៣ ត្រូវនៅក្នុងម្លប់ជានិច្ច ជាពិសេសគឺនៅពេលថ្ងៃត្រង់ កម្ដៅអាចនឹងកើនឡើងខ្លាំងទ្វេដង។
៤ បើចៀសបានកុំឧស្សាហ៍ចេញក្រៅ ឬឈរក្រោមកម្ដៅថ្ងៃ ព្រោះមិនល្អដល់សុខភាពក្នុងអំឡុងពេលនេះទេ។

៥ ត្រូវឧស្សាហ៍ងូតទឹក ហើយកុំប្រើភ្នែកទទេមើលព្រះអាទិត្យឲ្យសោះ បើគ្មានវ៉ែនតាខ្មៅពាក់។
៦ ចៀសវាងដាច់ខាតកុំលាបឡេលាយ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកស្បែក។
៧ បើពុំចាំបាច់ចេញក្រៅទេ សូមស្នាក់នៅផ្ទះល្អជាង។ ទីមួយ យើងការពារខ្លួនពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងរាលដាលពាសពេញប្រទេស។ ទី២ គឺការពារសុវត្ថិភាពកាំរស្មីព្រះអាទិត្យ UV នេះដែរ។
សូមឲ្យបងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នា មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក និងសុខភាពល្អ ចៀសឆ្ងាយពីជំងឺដំកាត់ផ្សេងៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ