សុខភាព
អាការៈឈឺពោះទាំង ៧ អាចជាមុខសញ្ញាជំងឺ ស្ទះសរសៃឈាមបេះដូង
អាការៈឈឺពោះ អាចកើតមានឡើងជាធម្មតា និងមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែជួនកាលឈឺពោះនេះ ក៏បញ្ជាក់ពីបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរធំមួយដែរ។
នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ច័ន្ទ រស្មី ហើយខាងក្រោមនេះជាមុខសញ្ញាឈឺពោះ ដែលយើងគួរតែព្រួយបារម្ភ និងត្រូវស្វែងរកអ្នកជំនាញ ដើម្បីពិភាក្សាភ្លាមៗ៖
– ឈឺពោះខ្លាំងភ្លាមៗ មិនអាចទ្រាំបាន
– ឈឺពោះស្រួចស្រាវ និងមានអាការៈគ្រុនក្ដៅ
– ក្អួតមានឈាម រាក ឬក៏លាមកមានលាយឈាម និងនោមឈាម
– ឈឺរាតត្បាតពេញពោះ ឬឈឺងំៗ ឈឺពេលស្ទាប ឬសង្កត់ពីលើឈឺកាន់តែខ្លាំង
– ពោះឡើងរឹង ឬហើមប៉ោង
– ពោះវៀនមិនមានចលនា ទល់លាមក ទល់នោម និងក្អួតចង្អោរ
– ឈឺចាប់ត្រង់បរិវេណ ទ្រូង ក ស្មា និងខ្នង
លោកបញ្ជាក់ថា សញ្ញាទាំងនោះសុទ្ធតែគ្រោះថ្នាក់ស្ទះសរសៃឈាមបេះដូង ដែលមិនគួរនៅបង្អន់ព្យាបាលដោយការប្រើប្រាស់ថ្នាំតាមឱសថស្ថានឡើយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យរដ្ឋធំៗ ដែលមានវេជ្ជបណ្ឌិតឯកទេស ឧបករណ៍គ្រប់គ្រាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឬសង្គ្រោះបន្ទាន់ ពុំនោះសោធនឹងគ្រោះថ្នាក់ដល់ជីវិត។
វេជ្ជបណ្ឌិតបន្ថែមទៀតថា ជំងឺស្ទះសរសៃឈាមបេះដូងរោគសញ្ញាមិនមែនទាក់ទិននឹងការឈឺទ្រូងផ្នែកខាងមុខតែមួយមុខឡើយ វាមានច្រើនយ៉ាងទៀត៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវស្វែងរកសិនថា មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?
សូមចុចអាន៖ ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺមេតាបូលិកពីកំណើត!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ