ព័ត៌មានជាតិ
គ្រប់រោងចក្រ សហគ្រាស ណែនាំឲ្យតេស្តកូវីដកម្មករឲ្យបាន ២ ដង មុនថ្ងៃ ១០ កញ្ញា
ក្រសួងការងារបានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ចូលរួមទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយ ធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស។
ក្នុងសេចក្តីណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប អនុវត្តដូចខាងក្រោម៖
១. ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។
២. អាចបញ្ជាទិញឧបករណ៍តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។
៣. ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។
៤. ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង កុំទៅកាន់ ទីតាំង ៣”ជ” (កន្លែងមនុស្សជួបជុំ អ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត)។
៥. ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិតដែល បានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្ត តាមខ្លឹមសារសេចក្តីណែនាំឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ