Connect with us

ព័ត៌មានជាតិ

មន្ត្រីជួរមុខនៅភ្នំពេញ ត្រូវគោរ​ពតាមលក្ខខណ្ឌ ៣ចំណុចនេះ ទើបអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ដូសទី៣

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហានេះ បានបើកដំណើរការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ជា​ដូសទី៣ ឬដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏កំណត់​លក្ខខណ្ឌ៣ចំណុច ឲ្យមន្រ្តីរាជការជួរមុខ ចាំបាច់ត្រូវភ្ជាប់មក នៅពេលមកទទួលវ៉ាក់សាំងដូសទី៣នេះផងដែរ។

លក្ខខណ្ឌ៣ចំនុច ដែលរដ្ឋបាលរាជធានីភ្នំពេញ តម្រូវអោយមន្រ្តីរាជការជួរមុខ ចាំបាច់ដែលត្រូវភ្ជាប់មកជាមួយរួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក, ប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណការងារនៅមន្ទីរពេទ្យ គ្លីនីក ឬវិស័យ ឯកជន និង (៣) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរព នូវលក្ខខណ្ឌនៃការទទួល បានវ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល៦ខែ គិតចាប់ពី កាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងដូសទី១។

ក្រៅលក្ខខណ្ឌទាំង៣ចំណុច រដ្ឋបាលរាជធានីភ្នំពេញ ក៏ស្នើអង្គភាព-ស្ថាប័ន នីមួយៗ ត្រូវជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ជូនដល់មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលគ្រប់លក្ខខណ្ឌ នៃការទទួលចាក់វ៉ាក់សាំងដូសដូស ទី៣នេះ ឱ្យមកទទួលវ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមក ពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្ម តាមបណ្តាទីក្រុងនៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញបន្ថែមនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស ទី៣ ឬ ដូសជំរុញ” ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើន ភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែម ដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បីកាត់បន្ថយកម្រិតហានិភ័យ និងអត្រា នៃការឆ្លងចូលក្នុងសហគមន៍ ឲ្យបានជាអតិបរមា៕ (ដោយ)៖ ពុធិកា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៧ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម