ព័ត៌មានអន្ដរជាតិ
ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ
ផលប៉ះពាល់ចំពោះវ៉ាក់សាំងកូវីដ ចំនួន ៣ ដែលមាននៅសហរដ្ឋអាមេរិក គឺជារឿងធម្មតា ភាគច្រើនគឺស្រាល ដូចជាឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយក៏មិនធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះនិងបំបៅកូនឡើយ។ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយដោយសារព័ត៌មាន JAMA Network Open ។
ទិន្នន័យបានបង្ហាញថា ប្រហែល ៩០ភាគរយ នៃអ្នកមានផ្ទៃពោះនៅក្នុងការស្រាវជ្រាវបានរាយការណ៍ពីការឈឺចាប់នៅកន្លែងចាក់ បន្ទាប់ពីចាក់លើកទី ១ និងទី ២ ។ ចំណែក៣០ភាគរយ នៃអ្នកមិនមានផ្ទៃពោះ បង្ហាញថា ពួកគេអស់កម្លាំងបន្ទាប់ពីចាក់លើកដំបូង និង ៦១ ភាគរយ បន្ទាប់ពីលើកទីពីរ។
លោកស្រីវេជ្ជបណ្ឌិត Alisa Kachikis អ្នកឯកទេសខាងវេជ្ជសាស្ត្រមាតានិងទារកនៅ UW Medicine ក្នុងទីក្រុង Seattle បានប្រាប់សារព័ត៌មាន UPI តាមអ៊ីមែលថា” អ្នកមានផែនការមានផ្ទៃពោះ គួរតែមានអារម្មណ៍ជឿជាក់ចំពោះការចាក់វ៉ាក់សាំង។ វាមិនត្រឹមតែការពារស្ត្រីមានផ្ទៃពោះពីការឆ្លងជំងឺកូវីដធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែអង់ទីគ័រត្រូវបានបញ្ជូនទៅទារកលើសុក អំឡុងពេលមានផ្ទៃពោះ និងក្នុងទឹកដោះម្តាយ ក្រោយពេលសម្រាលកូន ក៏អាចជួយផ្ដល់ការការពារដល់ទារកទើបនឹងកើតផងដែរ” ។
របាយការណ៍មួយដែលចេញដោយអ្នកស្រាវជ្រាវទីភ្នាក់ងារបានរកឃើញថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះវ៉ាក់សាំងកូវីដ ដែលមានពីរដូសគឺ Moderna និង Pfizer-BioNTech និង Johnson & Johnson តែមួយដូស ចំពោះអ្នកមានផ្ទៃពោះ ឬអ្នកដែលកំពុងបំបៅកូនដោយទឹកដោះនោះទេ។
សម្រាប់ការសិក្សានេះលោកស្រី Kachikis បានចងក្រងរបាយការណ៍ ពីផលប៉ះពាល់ក្នុងចំណោមមនុស្សប្រមាណ ៧,៨០០ នាក់ដែលមានផ្ទៃពោះ និង ៦,៨០០ នាក់ដែលកំពុងបំបៅដោះកូន និង ២,៩០០ នាក់ដែលមិនមានផ្ទៃពោះ។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ ៩៧ភាគរយ បានរាយការណ៍អំពីប្រតិកម្មក្រោយការចាក់វ៉ាក់សាំង បន្ទាប់ពីចាក់លើកដំបូង ដោយប្រតិកម្មទូទៅគឺការឈឺចាប់នៅកន្លែងចាក់ថ្នាំ ៩១ភាគរយនិងអស់កម្លាំង ៣១ភាគរយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់