Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំងថ្មី ការពារវីរុសកូវីដបំប្លែងខ្លួនច្រើនប្រភេទ ធ្វើតេស្តដំណាក់កាលដំបូង ទទួលបានជោគជ័យ

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថអង់គ្លេស GlaxoSmithKline (GSK) បាននិយាយថា វ៉ាក់សាំងកូវីដថ្មីរបស់ខ្លួន បានផ្តល់នូវលទ្ធផលល្អ ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍លើកដំបូង ខណៈការសាកល្បងលើមនុស្ស ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។

GSK និងដៃគូអាល្លឺម៉ង់ CureVac បាននិយាយថា បច្ចេកវិជ្ជា mRNA ដែលជាបេះដូងនៃវ៉ាក់សាំង អាចត្រូវបានប្រើដើម្បីបង្កើតអ្វីដែលគេហៅថា វ៉ាក់សាំងពហុក្រូម៉ូសូម ដែលនឹងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនច្រើនប្រភេទ។

យោងតាមកាសែត The Times, ការសាកល្បងលើមនុស្សត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ចក្រភពអង់គ្លេសបាននិយាយកាលពីខែកុម្ភៈថា ខ្លួនអាចបញ្ជាទិញវ៉ាក់សាំងនេះរហូតដល់ទៅ ៥០ លានដូស ខណៈរដ្ឋមន្ត្រីនានាបានលើកឡើងថា គម្រោងនេះនឹងនាំឲ្យចក្រភពអង់គ្លេសអភិវឌ្ឍសមត្ថភាពផលិតវ៉ាក់សាំងប្រភេទ mRNA ផ្ទាល់ខ្លួន។

កាសែតដដែលចុះផ្សាយថា វ៉ាក់សាំងកូវីដថ្មីនេះ បានបង្ហាញលទ្ធផលជំរុញការឆ្លើយតប ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ជាមួយនឹងកម្រិតអង់ទីគ័រកាន់តែខ្ពស់ ហើយធ្វើឲ្យកោសិកា memory B និង T cell មានភាពរឹងមាំជាងមុន​ ដែលជាទិដ្ឋភាពសំខាន់នៃការការពាររាងកាយប្រឆាំងនឹងមេរោគ។

សត្វស្វាធ្វើតេស្តដែលត្រូវបានចាក់វ៉ាក់សាំងថ្មីនេះ ក៏ត្រូវបានគេរកឃើញផងដែរថា មានការការពារប្រសើរជាងមុន នៅពេលដែលពួកគេ ប៉ះពាល់នឹងមេរោគ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុននិយាយថា មានការបោសសម្អាតមេរោគប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅក្នុងសួតនិងផ្លូវដង្ហើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពិនិត្យឲ្យមែនទែន! ក្រោយចាក់វ៉ាក់សាំង AstraZeneca លេចចេញអាការទាំងនេះ គឺជាសញ្ញានៃការកកឈាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម