Connect with us

ព័ត៌មានជាតិ

វែកញែក​ឲ្យ​ច្បាស់ ការ​ដឹក​ជញ្ជូនសត្វព្រៃ​ ច្បាប់​ចែងកំណត់បែប​ណា​ខ្លះ?

បានផុស

នៅ

ករណី​មន្រ្តីរដ្ឋបាលព្រៃឈើ​ស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប ចាប់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ​ចោទពីបទ​ដឹក​សត្វព្រៃខុស​ច្បាប់​ កំពុង​ស្ថិត​ក្នុង​ការ​ដោះស្រាយ​នៅឡើយ។ បើផ្អែកតាម​​ច្បាប់​រដ្ឋបាល​ព្រៃឈើ មាន​ការ​កំណត់យ៉ាងណាវិញ​សម្រាប់​ការដឹក​ជញ្ជូន​សត្វព្រៃ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់រដ្ឋបាល​ព្រៃឈើ​ក្នុង​ជំពូក​ទី១០ ស្តី​ពីការអភិរក្សសត្វព្រៃ​ដែល​មាន ៣ មាត្រា មាន​​ចែង​ដូច​តទៅ៖

មាត្រា ៤៨. ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគ​​នៃធនធានព្រៃឈើដែលរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀត ព្រមទាំងពងកូនរបស់វា។ ពពួកសត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រង​សិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក។

សំណាកសត្វព្រៃ គឺជាសត្វព្រៃដែលស្លាប់ ទោះជានៅខ្លួនទាំងមូល សរីរាង្គក្នុង សរីរាង្គក្រៅ បំណែកឆ្អឹង ឬផលិតផលកែច្នៃ ត្រូវស្ថិតក្រោមសិទ្ធិគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

គ្រប់ប្រភេទសត្វព្រៃទាំងអស់ ត្រូវបានបែងចែកជាបីក្រុមគឺ៖

១-ក្រុមប្រភេទជិតផុតពូជ

២-ក្រុមប្រភេទមានដោយកម្រ

៣-ក្រុមប្រភេទមានដោយបង្ហូរ

លក្ខណៈវិនិច្ឆ័យសម្រាប់ចាត់ថ្នាក់ក្រុមនីមួយៗ និងបញ្ជីឈ្មោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងប្រភេទមានដោយកម្រ ដែលអាចប្រែប្រួលទៅតាមតំបន់ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់រដ្ឋបាលព្រៃឈើ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថាន​។


មាត្រា ៤៩. ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយី បំផ្លិចបំផ្លាញសត្វព្រៃគ្រប់ប្រភេទដោយ៖

១-ការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់គ្រប់ប្រភេទ។

២-ការប្រមាញ់ក្នុងរដូវកាលហាមឃាត់។

៣-ការប្រមាញ់ក្នុងតំបន់ការពារ និងទីសាធារណៈពិសេស។

ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ មានសិទ្ធិចេញលិខិតអនុញ្ញាត​​ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ សម្រាប់គោលបំណងដូច​ខាងក្រោម៖

១-ការសិក្សាអប់រំ ឬការស្រាវជ្រាវិទ្យាសាស្ត្រ។

២-ការគាំទ្រដល់កម្មវិធីនៃការចាប់បង្កាត់ពូជ។

៣-ការផ្លាស់ប្តូរប្រភេទសត្វ អនុលោមតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ។

រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រត្រូវហាមឃាត់៖

១-ការយាយី ឬបំផ្លិចបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់ប្រភេទសត្វទាំងនេះ ។

២-ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប​បំពុល។

៣-ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។

៤-ការដឹកជញ្ជូន។

៥-ការធ្វើពាណិជ្ជកម្ម ។

៦-ការនាំចេញនាំចូល។

វិធានការនៃការធ្វើសកម្មភាពចំពោះសត្វព្រៃគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ។


មាត្រា ៥o. រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទមានដោយបង្គួរ​ត្រូវហាមឃាត់ លើកលែងតែមានលិខិតអនុញ្ញាតចេញដោយរដ្ឋបាលព្រៃឈើ។

១-ការធ្វើសន្និធី ការថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។

២-ការដឹកជញូន និងធ្វើពាណិជ្ជកម្មលើសពីបរិមាណចាំបាច់សម្រាប់ការប្រើប្រាស់ជាប្រពៃណី។

ការនាំចេញ នាំចូលប្រភេទសត្វព្រៃក្នុងក្រុមប្រភេទមានដោយបង្គួរ ត្រូវមានលិខិតអនុញ្ញាត ចេញដោយរដ្ឋបាល​​ព្រៃឈើ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

មាត្រា ៥១. រដ្ឋបាលព្រៃឈើត្រូវប្រមូលប្រាក់ចំណូលអភិរក្សសត្វព្រៃ និងប្រាក់សួយសារសត្វព្រៃដូចខាងក្រោម៖

១-ប្រាក់ចំណូលអភិរក្សសត្វព្រៃ ត្រូវបង់ចូលមូលនិធិអភិវឌ្ឍន៍ព្រៃឈើជាតិ។

២-ប្រាក់សួយសារសត្វព្រៃ ត្រូវបង់ចូលថវិកាជាតិ ។

ប្រាក់ចំណូលអភិរក្សសត្វព្រៃ និងប្រាក់សួយសារសត្វព្រៃត្រូវកំណត់ដោយប្រកាសរួមរវាងក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញូវត្ថុ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម