Connect with us

ព័ត៌មានជាតិ

ផ្លូវ​ឡើងទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ (​ទឹកធ្លាក់​ភ្នំ​ខៀវ​) ស្ថាបនា​ជិត​រួចរាល់​ហើយ

បានផុស

នៅ

នាពេល​ថ្មីៗ​នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ដំណើរការ​ស្ថាបនា​ផ្លូវ​ឡើង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ឬ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​កំពុង​ស្ថាបនា​ចាក់​បេតុង​អា​មេ មាន​ប្រវែង​ជាង ២​ពាន់​ម៉ែត្រ ព្រមទាំង​មានការ​កែលំអ​ធ្វើ​សួនច្បារ​ដាំ​ផ្កា​ភ្ញី​បន្ថែម និង​តុបតែង​ផ្កា​សិប្បនិម្មិត​មួយ​ចំនួន គឺ​ទុក​តែ​ដើមឈើ​ហូប​ផ្លែ​ធំៗ ដូច​ជាដើម​ស្វាយ ដើម​សាវម៉ាវ និង​ដើមឈើ​មានតម្លៃ​ជាដើម សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នាពេល​បញ្ចប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​អភិបាលខេត្ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ខិតខំ​កសាង និង​ឣ​ភិ​វឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម។​ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ប៉ៃលិន ក៏បាន​ខិតខំ​កែលំអ ហេដ្ឋារចនាសម្ព័ន្ធ​​សាធារណៈ នានា​ជាច្រើន ជាពិសេស​ឣ​ភិ​វឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នៅក្នុង​ខេត្ត ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ឣ​ន្ត​រ​ជាតិ​ចូល​មកលេង​កម្សាន្ត​នាឱកាស​បុណ្យទាន​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ចិន បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​ជាដើម ក្នុង​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ច្រើនឡើង ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ជាង​មុន​ផងដែរ ។

​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ លោកស្រី​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការគ្នា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​តម្លៃ​នៃ​ធនធានធម្មជាតិ នាំគ្នា​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​ពិសេស គឺ​នៅ​តំបន់​អភិរក្ស​នៅ​ជុំវិញ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នេះ​តែម្តង​។

​សូមបញ្ជាក់​ផងដែរ​ថា រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ ៧​ទៅ​៨​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​រមណីយដ្ឋាន​នេះ មាន​ទេស​ភាពល្អ​ស្រស់ស្អាត​ជាងគេ​បំផុត នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​ទឹកជ្រោះ រហូតដល់​៧​ជាន់ ផងដែរ ៕​

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម