Connect with us

ព័ត៌មានអន្ដរជាតិ

Diego Maradona ស្លាប់ក្នុងវ័យ ៦០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង

បានផុស

នៅ

វិរបុរស​ក្នុង​វិស័យ​បាល់​ទាត់​របស់អាហ្សង់ទីន លោក Diego Maradona ត្រូវ​គេ​អះអាង​ស្លាប់​ដោយ​សារជំងឺខ្សោយបេះដូង និង​ជំងឺសួត ក្នុង​វ័យ ៦០ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ជិតស្និត​ក្នុង​ក្រសួង​យុត្តិធម៌​អាហ្សង់ទីន ប្រាប់​ភ្នាក់ងារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ពុធ សមាគមបាល់​ទាត់​របស់​ប្រទេស​នេះ ក៏​បាន​ចេញ​មុខ​អះអាង​ពីការស្លាប់​របស់​លោក Maradona តាម​រយៈការ​បង្ហោះ​សារខ្លី​មួយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

លើ​បណ្តាញ Twitter លោក Claudio Tapia ប្រធានសមាគមបាល់​ទាត់​អាហ្សង់ទីន សរសេរថា “ជារឿងសោកស្តាយប៉ុនពេកនៃ​ការ​ស្លាប់​របស់​វិរបុរស​បាល់​ទាត់ លោក Diego Armando Maradona។ លោកនឹង​ស្ថិត​ក្នុង​ដូង​ចិត្ត​ពួក​យើង​គ្រប់គ្នា”។  

លោក Maradona ជាអតីតកំពូលកីឡាករ​បាល់​ទាត់​អស្ចារ្យបំផុតក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាហ្សង់ទីន ដោយ​ជួយ​លើក​មុខ​មាត់​ប្រទេស​ខ្លួន ក្នុង​នាម​ជា​ម្ចាស់​ពាន​ World Cup ឆ្នាំ១៩៨៦ ក្រោយ​ប្រើ​ដៃ​ដាល់​បាល់​ចូល​សំណាញ់ទី​របស់​អង់គ្លេស ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត។

ជាមួយ​ទេព្យកោសល្យ និង​ល្បិច​ក្នុង​ការ​លេង​កីឡាបាល់​ទាត់ នាំ​ឲ្យ​ពលរដ្ឋអាហ្សង់ទីន ឲ្យរហ័សនាម​ Maradona ជាដៃនៃ​ព្រះ​ជាម្ចាស់ “Hand of God”៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម