Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គាំទ្រកូរ៉េជាបេក្ខភាពម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ ឆ្នាំ២០ ២៣ខាងមុខនេះ។ ការថ្លែងគាំទ្រនេះ គ្រាដែលលោក សាយ សំអាល់ អនុញ្ញាតឲ្យលោក Park Heung Kyeong ឯក​អគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះលោក Park Heung Kyeong បានថ្លែងនូវការកោតសរសើរ ចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។ លោក ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេស ក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែម ទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឲ្យកម្ពុជាគាំទ្រផងដែរ ដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបរិស្ថាន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះការស្នើសុំ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និងកសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា។ លោក សាយ សំអាល់ ក៏បានស្នើសុំឲ្យកូរ៉េ បន្តជំរុញបច្ចេកទេស លើវិស័យកសិកម្ម ដែលបន្ស៊ីទៅនឹង ការប្រែប្រួលអាកាសធាតុ ដូចពូជស្រូវ និងពូជដំណាំជាដើម៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម