Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ៖ សង្គ្រាមកំពុងកើតមាន នៅប្រទេសមួយចំនួន ឆ្លុះបញ្ចាំងពីអតីតកាល ដ៏សែន​​ឈឺចាប់ខ្លោច​ផ្សា ដែលកម្ពុជាបានហែលឆ្លង

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សង្គ្រាមដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាល ដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង ហើយមានតែអ្នកដែលធ្លាប់ឆ្លងកាត់ នូវស្ថានភាពនាពេលនោះទេ ទើបយល់អំពីការឈឺចាប់ខ្លោចផ្សានេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១​នេះ​ថា «ជនរួមជាតិរាប់លាននាក់ បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវទុក្ខវេទនាគ្រប់បែបយ៉ាង។ ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីអ្នកដែលធ្លាប់ឆ្លងកាត់ នូវបទពិសោធន៍ដ៏អាក្រក់បែបនេះ»។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសរសេរបន្តថា «យើងសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសទាំងនោះ អាចត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យពួកគាត់ អាចរស់នៅប្រកបដោយសុខសន្តិភាព »៕ (ដោយ)៖​ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម