សុខភាព
តាមដាន! ក្អក ក្ដៅខ្លួន មិនមែនកូវីដទាំងអស់ តែអាចជាជំងឺមួយនេះ
ជំងឺរបេង ជាប្រភេទជំងឺឆ្លងមួយប្រភេទ ដែលភាគច្រើនបង្កផលប៉ះពាល់ដល់សួត។ រោគសញ្ញាជំងឺរបេងមានចំណុចខ្លះដូចជំងឺកូវីដ១៩ ដែរ។ ចំណុចដែលដូចមានដូចជា ក្អក ក្ដៅខ្លួន និងពិបាកដកដង្ហើមជាដើម។ ប៉ុន្តែជំងឺរបេងបង្កដោយបាក់តេរី និងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការខ្ទាតទឹកមាត់ពេលក្អក ឬកណ្ដាស់។
បាក់តេរីបង្កជំងឺរបេងខ្លះមានភាពស៊ាំនឹងថ្នាំដែលធ្លាប់ប្រើកន្លងមក។ អ្នកមានជំងឺរបេង ឬមានរបេងសកម្ម ត្រូវការប្រើប្រាស់ថ្នាំព្យាបាលច្រើនប្រភេទ ដើម្បីកម្ចាត់ការឆ្លងនេះ និងការពារភាពស៊ាំនឹងថ្នាំផ្សះ។
១. រោគសញ្ញា
ថ្វីបើបាក់តេរីបង្កជំងឺរបេងអាចចូលក្នុងខ្លួនយើងបានក៏ពិតមែន តែប្រព័ន្ធភាពស៊ាំរបស់យើងជាទូទៅអាចការពារមិនឲ្យយើងធ្លាក់ខ្លួនឈឺបាន។ ដោយហេតុផលនេះហើយ បានជាគ្រូពេទ្យចែកការឆ្លងជំងឺរបេងជាពីរ៖
របេងសម្ងំ៖ មនុស្សយើងអាចឆ្លងមេរោគរបេង ប៉ុន្តែបាក់តេរីនៅក្នុងខ្លួនយើងមិនធ្វើសកម្មភាពទេ ដែលនាំឲ្យយើងគ្មានរោគសញ្ញាអ្វីទាំងអស់។ របេងសម្ងំមិនឆ្លងនោះទេ ប៉ុន្តែវាអាចប្រែទៅជារបេងសកម្មនៅថ្ងៃណាមួយបាន ដូចនេះហើយមានតែការទទួលបានការព្យាបាលទេទើបជាការប្រសើរ។
របេងសកម្ម៖ របេងសកម្ម ឬជំងឺរបេង សំដៅដល់ការចេញរោគសញ្ញា ធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ និងអាចចម្លងជំងឺទៅអ្នកផ្សេងផងដែរ។ ជំងឺនេះ អាចលេចឡើងជាច្រើនសប្ដាហ៍ក្រោយឆ្លងបាក់តេរីបង្កជំងឺរបេង ឬច្រើនឆ្នាំក្រោយឆ្លងក៏មាន។
រោគសញ្ញាទូទៅនៃរបេងសកម្ម ឬជំងឺរបេង៖
- ក្អកបីសប្ដាហ៍ ឬលើសពីនេះ
- ក្អកមានឈាម ឬស្លេស្ម
- ឈឺទ្រូង ឬឈឺពេលក្អក ឬដកដង្ហើម
- ស្រកទម្ងន់
- អស់កម្លាំង
- ក្ដៅខ្លួន
- គ្រុនរងា
- មិនឃ្លានអាហារ និង
- បែកញើសពេលយប់។
របេងក៏អាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀតនៃរាងកាយដែរ រួមមានតម្រងនោម ឆ្អឹងខ្នង និងខួរក្បាល។ រោគសញ្ញាអាចលេចឡើងផ្សេងៗគ្នា ពេលរបេងកើតលើសរីរាង្គផ្សេងនៃរាងកាយ។ ដូចជារបេងកើតនៅឆ្អឹងខ្នង អាចនាំឲ្យយើងមានអាការៈឈឺខ្នង ហើយបើរបេងកើតនៅតម្រងនោម អាចធ្វើឲ្យយើងមាននោមឈាម។
២. ពេលណាទៅជួបពេទ្យ?
គ្នាយើងគួរប្រញាប់ទៅជួបគ្រូពេទ្យបើសិនជាយើងមានចេញរោគសញ្ញាក្ដៅខ្លួន ស្រកទម្ងន់ បែកញើសពេលយប់ ឬក្អកជាប់ជាប្រចាំ។ រោគសញ្ញាទាំងនេះ អាចជារោគសញ្ញាជំងឺរបេង ឬក៏អាចជារោគសញ្ញារបស់បញ្ហាសុខភាពផ្សេងទៀតដែរ។ ដូចនេះ ការជួបពិភាក្សាជាមួយគ្រូពេទ្យ បានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវទើបជាការប្រសើរ។
មជ្ឈមណ្ឌលបង្ការជំងឺឆ្លងអាមេរិក CDCបានណែនាំឲ្យមនុស្សមួយចំនួនគួរធ្វើតេស្តរកជំងឺរបេង អ្នកទាំងនោះមានដូចជា៖
- អ្នកមានផ្ទុកមេរោគអេដស៍
- អ្នកធ្លាប់ប៉ះពាល់នឹងអ្នកកើតរបេង និង
- អ្នកនៅក្នុងសហគមន៍ប្រឈមជំងឺរបេង ជាដើម៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត
ចុចអាន៖តិចនិកបែងចែកឲ្យដាច់ អាការក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់