KPT+
ចាប់ផ្តើមថតរូបដើម្បីខ្លួនឯង មិនមែនដើម្បីតែផុសយក Like នោះទេ
មិនមានអ្វីចម្លែកនោះទេក្នុងការដាក់រូបថតស្អាតៗឲ្យគេបានឃើញនៅលើបណ្ដាញសង្គម រហូតពេលណាលែងមានរូបស្អាតដើម្បីបង្ហាញ យើងមិនបង្ហោះដាច់ខាត។
មនុស្សជំនាន់នេះ ច្រើនតែភ្លេចថតរូបខ្លួនឯងទុកជាអនុស្សាវរីយ៍ ដោយមួយចំនួនផ្ចង់ស្មារតីតែលើគំរូតាមរូបថតម៉ូដែលស្អាតៗ ហើយក៏មិនបានផ្តិតយកទិដ្ឋភាពរីករាយរបស់ខ្លួនឯង ជំនួសឲ្យថតរូបតាមអ្នកដទៃទៅវិញ។
ជួនកាលយើងបំភ្លេចសំណើចដែលផ្ទុះឡើងរាល់ពេលដែលមិត្តភក្តិថតរូបយើងចំហមាត់ តែបែរជាសុំឱ្យពួកគេលុបវាចោលភ្លាមៗដោយមិនបានគិត។ ធ្វើបែបនោះហាក់បីដូចយើងកំពុងលុបចោលអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ និងរីករាយដូច្នោះដែរ។
បច្ចុប្បន្នពួកយើងបានភ្លេចពីភាពរីករាយនៃការបិទរូបថតចូលទៅក្នុងសៀវភៅដែលរំឮកឡើងមកវិញពីជីវិតកាលពីកុមារភាព។ យើងបោះចោលអតតីកាលដ៏រីករាយនោះហើយ ព្រោះតែសម័យកាលឌីជីថលជឿនលឿន រហូតធ្វើឲ្យយើងមិនយកចិត្តតុកដាក់សកម្មភាពដែលគួរធ្វើ។
ដោយសារតែសម័យនេះអ្វីៗសុទ្ធតែទំនើប សំបូរដោយសម្ភារៈនិយម ដូចនេះពួកយើងភ្លេចចោលនូវការរក្សារូបថតសម្រាប់ចងក្រងជាកម្រងអនុស្សាវរីយ៍ដូចដែលធ្លាប់ធ្វើកាលពីនៅរៀនវិទ្យាល័យ។ មនុស្សគ្រប់គ្នាបានប្តូរពីសកម្មភាពទាំងនោះមកជាថតរូបស្អាតៗបង្អូតគ្នាលើប្រព័ន្ធអ៊ិនធរណិតដើម្បីបានការចាប់អារម្មណ៍។ ទោះយ៉ាងណាក៏វាមិនមែនជារឿងខុសទាស់ដែរ តែបើអាចថតរូបទុយកមើលរួមគ្នា រឹតតែប្រសើរ ជាជាងបង្ហោះយកតែចំនួន Like៕
ប្រែសម្រួល៖ សីសី
ចុចអាន៖ ចង់ថតរូបបានល្អ ដូចអ្នកមានអាជីព? កាំមេរ៉ាល្អមិនគ្រប់ទេ រៀន៦ចំណុចនេះសិន
ចុចអាន៖ ចាប់យកឱកាសឌីជីថល ក្លាយជាអ្នកថតរូបទទួលភាគហ៊ុនពីស្តក់ photostock
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា