Connect with us

ព័ត៌មានជាតិ

ជំហានបន្ទាប់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោនឹងចុះប្រមូលទិញផ្លែតាង៉ែនដល់ចម្ការកសិករ

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្នុងឱកាសឈរទទួលទិញផ្លែតាង៉ែននៅក្នុងខេត្តបាត់ដំបង ក្រុមការងារ បានបន្តលើកឡើងថា ការទទួលទិញកសិផលផ្លែតាង៉ែនពីកសិករនេះជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងជួយសម្រួលបញ្ហាកកស្ទះលើទីផ្សាររបស់ប្រជាកសិករនៅក្នុងតំបន់ព្រំដែន ពិសេសក្នុងមូលដ្ឋានខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារចុះប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែនដើម្បីសម្រួលការជំរុញកកស្ទះកសិផលតាង៉ែនដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តឱ្យដឹងថា ការឈរទិញនេះមិនមានកំណត់រយ:ពេលឡើយ ខណៈដែលថ្ងៃផ្តើមទិញដំបូងចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១តទៅ ក្រុមមន្ត្រីចាំទទួលទិញនៅទីលានទាត់បាល់វាលបែកចានខេត្តបាត់ដំបង និងនៅថ្ងៃបន្ទាប់ក្រុមការងារកងអង្គរក្សនឹងចុះទិញដោយផ្ទាល់ដល់ចម្ការរបស់កសិករតែម្តងនៅតាមបណ្តាស្រុកជាច្រើននៅតំបន់ព្រំដែន។

លោកនាយឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់បន្តថា ក្រោមការយកចិត្តទុកដាក់ និងឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាកសិករ សម្តេចតេជោបានណែនាំឱ្យរៀបចំផ្លែតាង៉ែនដែលទិញពីកសិករទាំងអស់ឱ្យនាំយកទៅផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខគ្រប់ប្រភេទមន្ត្រី និងក្រុមគ្រូពេទ្យេជួរមុខក៏ដូចជាចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមមណ្ឌលនានា។

ការឈរទិញផ្លែតាង៉ែនចាប់ពីថ្ងៃដំបូងនេះ ក្រុមការងារទទួលទិញផ្លែតាង៉ែនចម្រុះខ្នាតរាប់សិបតោនពីកសិករផង និងពីក្រុមឈ្មួញកណ្តាលផងក្នុងតម្លៃ២,៥០០រៀលក្នុង១គីឡូក្រាម ខណៈតម្លៃផ្លែតាង៉ែនក្នុងទីផ្សារបច្ចុប្បន្នត្រឹមជាង១,៥០០រៀល ដល់១៨០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានផ្ទៃដីដាំដុះផ្លែមៀន និងមៀនប៉ៃលិន សរុប៦,៤៦៣ហិកតានិងមៀនប៉ៃលិន៥,៩៥០ហិកតា ក្នុងនោះផ្លែមៀនបានប្រមូលផលលើផ្ទៃដីសរុប ៥,៧០៣ហិកតា និងមៀនប៉ៃលិន ៥,៣៧២ហិកតា។ ចំណែកបរិមាណផលផ្លែមៀន ៨៥,៤៤៨តោន និងមៀនប៉ៃលិន(តាង៉ែន) ៨៤,០០៧តោន ទិន្នផលទទួលបាន ១៤,៩៨៣តោន និងមៀនប៉ៃលិន១៥,៦៣៨តោន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម