ព័ត៌មានអន្ដរជាតិ
ដឹងទេ! ក្រុម តាលីបង់ កំពុងកាន់កាប់ប្រទេសដែលស្ថិតនៅលើស្រទាប់រ៉ែ មានតម្លៃ ១ទ្រីលានដុល្លារ
ការដួលរលំយ៉ាងឆាប់រហ័សនៃប្រទេសអាហ្វហ្គានីស្ថាន ដោយថ្វីដៃក្រុមយុទ្ធជនតាលីបង់ ពីរទសវត្សរ៍បន្ទាប់ពីសហរដ្ឋអាមេរិកចូលលុកលុយប្រទេសនេះ បានបង្កឲ្យមានវិបត្តិនយោបាយនិងមនុស្សធម៌។

វាក៏បណ្តាលឲ្យអ្នកជំនាញខាងសន្តិសុខឆ្ងល់ផងដែរថា តើនឹងមានអ្វីកើតឡើងចំពោះទ្រព្យសម្បត្តិរ៉ែដែលមិនទាន់រុករករបស់ប្រទេសនេះ?
អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ប៉ុន្តែក្នុងឆ្នាំ២០១០ មន្រ្តីយោធានិងភូគព្ភសាស្ដ្រអាមេរិកបានបង្ហាញថា ប្រទេសដែលស្ថិតនៅត្រង់ផ្លូវបំបែករវាងតំបន់អាស៊ីកណ្តាលនិងខាងត្បូងមួយនេះ កំពុងឈរនៅលើស្រទាប់រ៉ែ មានតម្លៃជិត ១ ទ្រីលានដុល្លារ ដែលអាចផ្លាស់ប្តូរទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំង។

ធនធានរ៉ែដូចជាដែក ទង់ដែងនិងមាស មានរាយប៉ាយពាសពេញខេត្តនានា។ អាហ្វហ្គានីស្ថាន ក៏មានរ៉ែដីកម្រផងដែរ ហើយអ្វីដែលសំខាន់បំផុត គឺមានស្រទាប់លីចូមធំបំផុតរបស់ពិភពលោក។ លីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយដែលអាចសាកបាន និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។
លោក Rod Schoonover អ្នកវិទ្យាសាស្ត្រនិងជាអ្នកជំនាញខាងសន្តិសុខ ដែលបានបង្កើតក្រុមអេកូឡូស៊ីអនាគតបាននិយាយថា “អាហ្វហ្គានីស្ថាន ពិតជាតំបន់មួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែក៏មានលោហធាតុដែលត្រូវការជាចាំបាច់សម្រាប់សេដ្ឋកិច្ចកំពុងរីកចម្រើននៃសតវត្សរ៍ទី២១ផងដែរ”។

បញ្ហាប្រឈមផ្នែកសន្តិសុខ កង្វះហេដ្ឋារចនាសម្ព័ន្ធនិងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានរារាំងដល់ការទាញយករ៉ែមានតម្លៃបំផុតនាពេលកន្លងមក។ នោះទំនងជាមិនផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះទេ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នៅតែមានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានារួមមានចិន ប៉ាគីស្ថាននិងឥណ្ឌាដែលអាចព្យាយាមចូលខ្លួនមកក្នុងអាហ្វហ្គានីស្ថាន ទោះបីជាមានភាពច្របូកច្របល់ក៏ដោយ។
គិតត្រឹមឆ្នាំ២០២០ ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ៩០ភាគរយ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រដែលរដ្ឋាភិបាលកំណត់ប្រាក់ចំណូល ២ ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមរបាយការណ៍ពីសេវាកម្មស្រាវជ្រាវសភាអាមេរិក។ នៅក្នុងឯកសារចុងក្រោយរបស់ខ្លួន ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចប្រទេសនេះ នៅតែមានភាពផុយស្រួយនិង ពឹងផ្អែកលើជំនួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មកដឹងពីប្រភព និងប្រាក់ចំណូលក្នុងមួយឆ្នាំៗរបស់ ក្រុមតាលីបង់ ពិតជាមិនធម្មតា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា