ចរាចរណ៍
បុរសម្នាក់ជិះម៉ូតូបុករថយន្តបត់ក្រោយមិនប្រយ័ត្ន បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ
រថយន្តបត់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូបុកពីចំហៀងបណ្តាលឲ្យនាក់ជិះម៉ូតូស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លើវិថីក្រុង ត្រង់ចំណុចមុខពេទ្យធ្មេញចេវ សំអាន(ចំណោតរ៉ា) ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ភាគីរថយន្ត ម៉ាក COROLLA ពាក់ស្លាកលេខ ព្រះសីហនុ2B-6797 មានទិសដៅពីជើងទៅត្បូង បើកបរដោយបុរសជនជាតិខ្មែរម្នាក់ លុះមកដល់ចំណុចកើតហេតុរថយន្តបានធ្វើការផ្លាស់ប្តូរទិសបត់ត្រឡប់ក្រោយ ក៏ត្រូវបានម៉ូតូ០១គ្រឿង ម៉ាកEXITER គ្មានស្លាកលេខ ទិសដៅស្របគ្នា មកដល់បុកជាមួយនិងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ បើតាមសាច់ញាតិប្រាប់សមត្ថកិច្ចថា ឈ្មោះ ជា ជិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ របួសធ្ងន់ ក្រោយមកបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំមកសាកសួរឈ្មោះសាវតារ និងយកវត្ថុតាងរថយន្ត និងម៉ូតូមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំ ដោះស្រាយបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ