Connect with us

ព័ត៌មានអន្ដរជាតិ

នឹងមានអ្វីកើតឡើង? ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត, តៃវ៉ាន់បារម្ភ ពេលឃើញស្ថានការណ៍នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

នៅថ្ងៃនេះ ប្រទេសចិន បានគំរាមកម្ទេចកងទ័ពអាមេរិក ដែលឈរជើងនៅកោះតៃវ៉ាន់ ខណៈដែលខ្លួនធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីលោក ចូ បៃដិន បោះបង់ចោលប្រទេសអាហ្វហ្គានីស្ថាន។

អត្ថបទវិចារណកថាមួយនៅក្នុងកាសែត Global Times បានស្តីបន្ទោសការបង្ហោះ Twitter របស់សមាជិកព្រឹទ្ធសភាលោក John Cornyn ដែលលើកឡើងថា មានទាហានអាមេរិកចំនួន ៣០,០០០ នាក់ ឈរជើងនៅតៃវ៉ាន់។

An editorial in the regime-backed Global Times lashed out at a since-deleted tweet by Senator John Cornyn which erroneously stated there were 30,000 American soldiers stationed in Taiwan

អត្ថបទនោះនិយាយថា ប្រសិនបើការអះអាងរបស់ព្រឹទ្ធសមាជិក Cornyn គឺជាការពិតមែននោះ នេះគឺស្មើនឹងការលុកលុយយោធានិងការកាន់កាប់ខេត្តតៃវ៉ាន់របស់ចិនហើយ។ វាជាទង្វើនៃការប្រកាសសង្រ្គាមលើសាធារណរដ្ឋប្រជាមានិតចិន។

អត្ថបទដដែលបានបន្ថែមថា ចិននឹងបំផ្លាញ ហើយបណ្តេញកងទ័ពអាមេរិកនៅតៃវ៉ាន់គ្រប់មធ្យោបាយទាំងអស់ ហើយនឹងសម្រេចបាននូវការបង្រួបបង្រួម ដោយប្រើកម្លាំង។

ដោយគាំទ្រវោហាសាស្ត្រដ៏ក្ដៅគគុកនេះ ទីក្រុងប៉េកាំងបានបញ្ជូននាវាពិឃាតនិងយន្តហោះចម្បាំង សម្រាប់ធ្វើសមយុទ្ធនៅកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីកម្លាំងចុងក្រោយរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

A nuclear-powered Type 094A Jin-class ballistic missile submarine of the Chinese People's Liberation Army (PLA) Navy is seen during a military display in the South China Sea in April 2018 (file photo)

ថ្វីបើចិនជាមហាអំណាចនៅអាស៊ីខាងកើតក៏ដោយ ក៏អ្នកជិតខាងរបស់ខ្លួនជាច្រើនដូចជា កោះតៃវ៉ាន់និងប្រទេសជប៉ុន បានងាកទៅរកអាមេរិកធ្វើជាដៃគូយោធាជិតស្និទ្ធបំផុតរបស់ពួកគេ។

នាវាពិឃាត យន្តហោះប្រឆាំងនាវាមុជទឹកនិងយន្តហោះចម្បាំង បានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីតាំងដែលគេមិនបង្ហាញមួយ ជិតកោះតៃវ៉ាន់។

អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន លោក Shi Yi បានហៅវាថាជាសកម្មភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។

រឿងនេះកើតឡើង បន្ទាប់ពីនាពេលថ្មីៗនេះ មាននាវាយោធាអាមេរិកនិងអឺរ៉ុប បានបើកឆ្លងកាត់ដែនទឹកមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។

កាលពីដើមខែនេះ រដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមលើកិច្ចព្រមព្រៀងលក់អាវុធចំនួន ៧៥០ លានដុល្លារជាមួយតៃវ៉ាន់ ដែលរួមទាំងរថក្រោះធុន 40 M109 និងឧបករណ៍ចំនួន១,៧០០ ដើម្បីបំប្លែងមីស៊ីល ទៅជាគ្រាប់ដែលនាំផ្លូវដោយ GPS ផងដែរ។

រថក្រោះធុន 40 M109

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃនេះថា តៃវ៉ាន់ត្រូវតែរឹងមាំនិងរួបរួមបន្ថែមទៀត ដើម្បីធានាការការពាររបស់ខ្លួន បន្ទាប់ពីមានភាពវឹកវរនៅទីក្រុងកាប៊ុល។

ការចាកចេញភ្លាមៗរបស់កងទ័ពអាមេរិក បានបង្កឲ្យមានការពិភាក្សានៅកោះតៃវ៉ាន់ថាតើ អាមេរិកអាចពឹងផ្អែកបានឬទេ លើការការពារក្រុងតៃប៉ិ។

Taiwan's Tsai Ing-wen sends message of defiance to Beijing | Financial Times
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen

លោកស្រី Tsai បានបង្ហាញអំពីកង្វល់ទាំងនេះនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃពុធ។ លោកស្រីសរសេរថា “ការផ្លាស់ប្តូរថ្មីៗនៅក្នុងស្ថានភាពនៅអាហ្វហ្គានីស្ថាន បាននាំឲ្យមានការពិភាក្សាជាច្រើននៅកោះតៃវ៉ាន់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ជម្រើសតែមួយគត់របស់តៃវ៉ាន់គឺធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំ សាមគ្គីភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារខ្លួនយើង។

លោកស្រី Tsai បានសង្កត់ធ្ងន់ថា តៃវ៉ាន់គួរតែអនុវត្តការពឹងផ្អែកលើខ្លួនឯង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រោយមនុស្ស១២នាក់ត្រូវសម្លាប់នៅព្រលានយន្តហោះ តាលីបង់ ប្រាប់ឲ្យប្រជាជនចាកចេញពីទីនោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា២២ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ២៤ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម