Connect with us

KPT+

សំណុំរឿងសុភាប្រុស “បន្ទប់ពិសោធន៍ L-34” កំពុងនាំអ្នកអានទៅបំបែកក្ដីបែបរន្ធត់ម្ដងទៀត

បានផុស

នៅ

មិត្តអ្នកអាននិយមតាមដានប្រលោមលោក បែបស៊ើបអង្កេតរឿងក្ដីក្ដាំនៃការស្លាប់ ឬបាត់ខ្លួនរបស់មនុស្ស ប្រាកដជាស្គាល់មិនខាន ពីទឹកដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលប្រើរហស្សនាម សុភាប្រុស សម្រាប់តាមដានរឿងក្ដីឃាតកម្ម។

អ្នកនិពន្ធ ម៉ីសន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់​រឿង​ក្ដី​របស់​សុភាប្រុស ​​តែងតែ​នាំ​អារម្មណ៍​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​អន្លង់អន្លោច​តាម​ឈុត​ឆាក​របស់​តួ​នីមួយៗ ​និង​តក់ស្លុត​នូវ​ការ​សម្លាប់​មិន​ស្គាល់​អត្តសញ្ញាណ​របស់​ឃាតក​លាក់មុខជានិច្ចកាល។

សម្រាប់​រសជាតិ​ថ្មី​ស្រឡាង​របស់​សុភាប្រុស​មួយនេះ​ មាន​ចំណងជើង​ថា “បន្ទប់ពិសោធន៍ L-34” ដែល​និយាយ​ពី​បន្ទប់​ពិសោធន៍​មួយ​​មិន​ប្រក្រតី និង​មិន​មាន​មន្ត្រី​វេជ្ជសាស្ត្រ​ណា​ម្នាក់ អាច​បកស្រាយ​បាន​នៅ​ឡើយ។

ជាពិសេស​សាច់​រឿង​បែប​ស៊ើប​ក្ដី​នេះ​ បាន​បង្ហើប​ពី​ឈុត​ឆាក​ភ័យខ្លាច​នៃ​បន្ទប់​ពិសោធន៍​នោះ​ថា​ មិន​ថា​ក្មេង​ឬ​ចាស់​ដែល​ទៅ​ម្ដុំ​នោះ​ តែងតែ​បាត់ខ្លួន​ជា​បន្តបន្ទាប់​មិន​លើកលែង​សូម្បី​អ្នក​សារព័ត៌មាន ​ក៏​បាន​រក​ឃើញ​ថា​ ស្លាប់​មួយ​គ្រួសារ​ដោយសារ​តែ​តាម​រឿង​ក្ដី​ស្មុគស្មាញ​នេះ។

“បន្ទប់ពិសោធន៍ L-34” ​បាន​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​ប្លែក​មួយ​បែប​ទៀត​ ​ខុស​ពី​ភាគ​និនាន​មុនៗ​ដោយសារ​សាច់រឿង​នេះ​ និយាយ​ពី​បន្ទប់​ពិសោធន៍​ចម្លែក​មួយ​ ខុស​ពី​បន្ទប់​ផ្សេង​ដែល​យើង​ធ្លាប់​អាន​ស្នាដៃរបស់​អ្នកនិពន្ធ ​ម៉ីសន សុធារី​ កន្លង​មក។

តៀម​ខ្លួន​បំបែក​ក្ដី​ជាមួយ​សុភាប្រុស!

តើ​អ្នក​ឆ្លាត​ជាង​ប៉ូលិស​ព្រហ្មទណ្ឌ​ដែរ​ឬទេ ក្នុង​ការ​បំបែក​រឿង​ក្ដី​នេះ​ជាមួយ​សុភាប្រុស?

តាមដាន​ទាំងអស់​គ្នា​នៅ​លើ Meysansotheary.com ដែល​ជិត​ចេញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

ចុចអាន៖ប្រលោមលោករន្ធត់ព្រឺព្រួចថ្មីសន្លាងរបស់ ពេជ្របណ្ឌិត ត្រៀមចេញផ្សាយនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម