Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់​​ជាង​១​លាន​ដុល្លារ​ បាន​ជួយ​កសិករ​​ពង្រីក​មុខ​របរចិញ្ចឹម​ត្រី

បានផុស

នៅ

លោក គាត សុ​ឃីម អ្នកគ្រប់គ្រង​សេវា​ហិរញ្ញវត្ថុ​បាន​អះអាងថា ចាប់តាំងពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន បាន​សហការ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព ពាណិជ្ជកម្ម​នៅ​កម្ពុជា (​ខាស់​) មក បានផ្ដល់​ទុន​ទៅ​ឲ្យ​កសិករ​ចំនួន​៥៤​គ្រួសារ ដែលមាន​ប្រាក់កម្ចី​សរុប​ចំនួន​១.១៨៣.៧៥០​ដុល្លារ ដើម្បី​ពង្រីក​អាជីវកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​របស់​លោក គាត សុ​ឃីម បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក សហការ​ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា និង​កសិករ​ចិញ្ចឹម​ត្រី ព្រមទាំង​អ្នក​កែច្នៃ​ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​ពី​ចំងាយ (​ប្រព័ន្ធ​តេ​លេ​ក្រាម Telegram) ដែល​សិក្ខាសាលា​នោះ​ផ្តោត​សំខាន់​លើ​សុវត្ថិភាព​ចំណីអាហារ ព័ត៌មាន​ទីផ្សារ​ចែករំលែក ផ្សារភ្ជាប់​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ មាន​ទិសដៅ​អោយ​អា​ជីរ​ករ​យើង​ទាំងអស់​ផ្តោត​សំខាន់​រឿង​អនាម័យ​ក្នុងការ​កែច្នៃ ព័ត៌មាន​ទីផ្សារ​ត្រឹមត្រូវ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​។

លោក គាត សុ​ឃីម អះអាងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន បានធ្វើ​កិច្ចសហការ​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ដោយ​ចាប់ផ្ដើម​ពី​ខែមករា ឆ្នាំ​២០២១ ហើយ​គោលបំណង ដើម្បី​ផ្ដល់​ជា​ទុន​បង្វិល​ទៅដល់​កសិករ ដែល​ចិញ្ចឹម​ត្រី និង​អ្នកទិញ លក់​ត្រី​ជាដើម ហើយ​ក្នុងនោះ​ក៏មាន​អ្នកទិញ​ចំណី​ត្រី ទិញ​ពូជ​ត្រី​ផងដែរ ដែល​ពួកគាត់​អាចដាក់​សំណើ​មក​ខាង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

បើ​តាម​លោក គាត សុ​ឃីម ទីតាំង​ដែល​បានធ្វើ​កន្លងមក​មាន​៦ ខេត្ត គឺ​ខេត្តកណ្ដាល កំពង់ធំ កំពង់ចាម សៀមរាប ពោធិ៍សាត់ និង​បាត់ដំបង​។ លោក​ថា គម្រោង​ដែល​ខាង​ចម្រើន​ផ្ដល់​មាន​រហូតដល់​៤​ម៉ឺន​ដុល្លារ ដែលមាន​រយៈពេល​រហូត​៤៨​ខែ ឬ​៤ ឆ្នាំ ហើយ​អត្រា​ការប្រាក់​ទាប​បំផុត​០,៩៥ និង​ខ្ពស់បំផុត​១.៥ ភាគរយ​។

ដោយឡែក​ទាក់ទង​បរិមាណ​ត្រី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា លោក ជេ​ត ភី​រម្យ អ្នកដឹកនាំ​បច្ចេកទេស​សមាគម​វា​រី​វប្ប​ករម្ម​កម្ពុជា​បាន​អះអាងថា សមាគម​មាន​សមាជិក​ចំនួន​៣០០​គ្រួសារ តែ​មិនមាន​ទិន្នន័យ​គ្រប់គ្រាន់​ទេ មានតែ​ខាង​ជលផល​ទេ ដែល​ដឹង​ច្បាស់​។ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍​វារីវប្បកម្ម​កន្លងមក លោក​ក៏បាន​ជជែក​គ្នា​ដែរ​ថា គួរតែ​ឱ្យមាន​ទិន្នន័យ​ពិតប្រាកដ​មួយ​ជៀសវាង​កុំ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​។

ទាក់ទង​បញ្ហា​នេះ​ដែរ លោកស្រី កែវ យ៉ា​ដា អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​វា​រី​វប្បករ​កម្ពុជា​បាន​ថ្លែងថា សមាគម​វា​រី​វប្ប​ករម្ម​កម្ពុជា បាន​ចងក្រង​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ចាប់​ដៃគូ ដើម្បី​ដំណើរការ​វារីវប្បកម្ម​នៅ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ហើយ​ដើម្បី​ឲ្យ​ការងារ​នេះ​រីកចម្រើន​ទៅមុខ យើង​ត្រូវ​រួបរួមគ្នា ដើម្បី​លើកកម្ពស់​ការ​វិស័យ​ទាំងមូល​។​

​បើតាម​លោកស្រី កែវ យ៉ា​ដា នៅក្នុង​សមាគម​នេះ មានការ​ចងក្រង ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ក្នុងនោះ​ក៏មាន​អង្គការ​សមាគម​នានា​ផងដែរ គឺ​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​ចាប់ដៃគ្នា អនុវត្ត​ធ្វើយ៉ាងណា​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ឯកជន ដូចជា​មីក្រូហិរញ្ញវត្ថុ​ជាដើម​នេះ គឺ​ដើម្បី​លើក​កំពស់​មុខរបរ​របស់​សមាជិក នៃ​សមាគម​។ ក្នុងនោះ ក៏មាន​ការចូលរួម​ពី​បងប្អូន​វា​រី​វប្បករ ដែលមាន​អ្នក​ចិញ្ចឹម​ត្រី អ្នក​ផលិត​កូន​ត្រី ពូជ​ត្រី អ្នកលក់​កូន​ត្រី និង​អ្នក​កែច្នៃ​ផលិតផល​ត្រី ព្រមទាំង​អ្នកលក់ដូរ​គ្រប់​ប្រភេទ​។​

​គួររំលឹកថា អង្គការ​ទស្សនៈ​ពិភពលោក នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ សហការ​ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា រៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​ពី​ចំងាយ (​ប្រព័ន្ធ​តេ​លេ​ក្រាម Telegram) ជាមួយ​កសិករ​ចិញ្ចឹម​ត្រី និង​អ្នក​កែច្នៃ​ត្រី ដោយ​ផ្តោត​សំខាន់​លើ​សុវត្ថិភាព​ចំណីអាហារ ព័ត៌មាន​ទីផ្សារ​ចែករំលែក ដោយ​សមាគម​វា​រី​វប្បករ ផ្សារភ្ជាប់​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ ដោយមាន​ទិសដៅ​អោយ​អា​ជីរ​ករ​យើង​ទាំងអស់​ផ្តោត​សំខាន់​រឿង​អនាម័យ​ក្នុងការ​កែច្នៃ ព័ត៌មាន​ទីផ្សារ​ត្រឹមត្រូវ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​។​

​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា នឹង​ផ្តល់​ជាការ​យល់ដឹង​ជាក់លាក់​អំពី​សេវាកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន​ចំពោះ​កសិករ​ចិញ្ចឹម​ត្រី អ្នក​កែច្នៃ​ត្រី អ្នក​ភ្ញាស់​កូន​ត្រី អ្នកផ្គត់ផ្គង់​ចំណី ដោយ​ធ្វើអោយ​ពួកគាត់​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រើ​វេទិការ​នេះ​ការពិភាក្សា​រក​ដំណោះ​លើ​ផល​លំបាក​កន្លងមក​។​

​បើតាម​អង្គការ​ទស្សនៈ​ពិភពលោក សេវាកម្ម​ហិរញ្ញវត្ថុ​មាន​គោលដៅ​ជួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​ដោយ​ផ្តល់អោយ ជា​ចំណេះ ជំនាញ លើ​សេវា​ហិរញ្ញវត្ថុ​ឈានដល់​ការបង្កើន​ទំហំ​ប្រាក់ចំណូល​របស់​ពួកគាត់​។ ដើម្បី​ជាការ​ឆ្លើយតប​ជាមួយ​ស្ថានភាព​កូ​វីដ​១៩ អង្គការ​ទស្សនៈ​ពិភពលោក និង​សមាគម​វា​រី​វប្បករ​កម្ពុជា​ចូលរួម​គាំទ្រ​ជីវភាព​វា​រី​វប្បករ​ក្នុងការ​បន្សាំ​ខ្លួន​ទៅនឹង​ស្ថានភាព​ដ៏​លំបាក​នេះ ដោយ​ហិរញ្ញវត្ថុ​ជា​សេវាកម្ម​មួយ​ដ៏​សំខាន់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ នាទីutes មុន

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសថ្កោលទោស និងប្តេជ្ញាចូលរួមគ្រប់សកម្មភាពកំចាត់គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១៨ នាទីutes មុន

នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ

សុខភាព១៩ នាទីutes មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

សេដ្ឋកិច្ច២៣ នាទីutes មុន

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម