សេដ្ឋកិច្ច
ក្រសួងកសិកម្ម កំពុងពង្រីកបើកទីផ្សារកសិផលកម្ពុជាជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងនៅថ្ងៃទី ១៩ ខែសីហានេះថា៖ក្រសួងកសិកម្មកំពុងខិតខំពង្រីកបើក ទីផ្សារកសិផលកម្ពុជាជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី ។
លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២១ លោកបានចូលរួមកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចូលធាតុចូល ក្នុងកិច្ចរៀបចំសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជាជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី។
នៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ លោកបានស្នើឲ្យមានការបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបូវ២ចំណុច៖ទី១.បង្កើតអនុស្សារណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការ TBT ( របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម) និង SPS (អនាម័យ និងភូតគាមអនាម័យ) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី និង ទី២.បង្ហាញជូន គណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ី នូវប្រភេទនិងបរិមាណផលិតផលកសិកម្ម របស់កម្ពុជារាប់ទាំងកៅស៊ូធម្មជាតិ ដែលមានសក្តានុពលក្នុងការកែច្នៃនិងនាំចេញ និងបង្ហាញនូវក្រុមហ៊ុនធំៗ ដែលកំពុងធ្វើការនាំចេញកសិផលនៅកម្ពុជា។
កិច្ចប្រជុំរវាងកម្ពុជាជាមួយ គណៈកម្មាការសេដ្ឋកិច្ចអឺរុប-អាស៊ីដើម្បីសម្រេចលើសេចក្តីថ្លែងការរួមនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ និង ៨ ខែកញ្ញា ២០២១ខាងមុខនេះ។
គិតមកដល់ពេលនេះកម្ពុជាបានជួបប្រជុំជាមួយគណៈកម្មាការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចំនួន៣លើករួចមកហើយដោយការពិភាក្សាចុងក្រោយបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០២១ ក្នុងគោលបំណងពិនិត្យលើនីតិវិធីគយពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ាស៊ីដល់កម្ពុជាព្រមទាំងនីតិចរចាជុំវិញកិច្ចព្រមព្រៀង FTA នេះផងដែរ។
គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ដែលជាស្ថាប័នទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។កិច្ចប្រជុំលើកទី១នេះ ធ្វើឡើង បន្ទាប់ពីមានអនុស្សារណៈនៃការយោគយល់គ្នា(MOU)រវាងប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក Tigran Sargsyan ប្រធាន គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កាលពីខែឧសភាឆ្នាំ២០១៦ ។ EEC គឺជាស្ថាប័នទទួលបន្ទុកលើផ្នែកពាណិជ្ជកម្មនិងវិនិយោគរបស់សហ ភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEU) ។ EEU មានសមាជិកចំនួន ៥ ប្រទេសរួមមានប្រទេសរុស្ស៊ី ,អាម៉េនី ,បេលឡារូស, កាហ្សាស្តង់ និងសាធារណរដ្ឋ Kyrgyz ។
កម្ពុជាបានសម្លឹងឃើញសក្ដានុពលទីផ្សារ EEU ដែលមានប្រជាជន ១៨៣ លាននាក់សម្រាប់នាំចេញទំនិញចូលតំបន់នោះ ។ នៅក្នុង២០១៥ ការនាំចេញរបស់កម្ពុជា (នាំចេញដោយគិតពន្ធ)ទៅបណ្ដាប្រទេសនៃសហភាព EEU មានទឹកប្រាក់១០៤លានដុល្លារដែលរួមមានទំនិញសម្លៀកបំពាក់ ស្បែកជើង កង់ សម្ភារក្មេងលេង និងផលិតផលកសិកម្មក្នុងចំនួនតិចតួច ។ រីឯការនាំចូលមកកម្ពុជារបស់ប្រទេសក្នុង EEU មានទឹកប្រាក់ត្រឹម១១ លានដុល្លារ ដែលភាគច្រើនគឺទំនិញ គ្រឿងយន្ត ថ្នាំពេទ្យ និងជីកសិកម្ម ។
ក្នុងឆ្នាំ២០២០ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃសរុប៦៧,៣៧ លានដុល្លារកើនឡើង ១៨,២២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លានដុល្លារ ។ ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ៥២,១៩ លានដុល្លារកើន ០,៧៣ភាគរយពីចំនួន ៥១,៨១ លានដុល្លារកាលពីឆ្នាំ ២០១៩ និងការនាំទំនិញពី EAEU មកប្រទេសកម្ពុជាមានតម្លៃ ១៥,១៨ លានដុល្លារ កើនឡើង ១៩៣,៥៧ ភាគរយពីចំនួន ៥,១៧ លានដុល្លារ។
សូមបញ្ជាក់ថាមកដល់ពេលនេះកម្ពុជាសម្រេចបានជោគជ័យលើការចរចាកិច្ចព្រៀងព្រមពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចំនួនពីររួចមកហើយ។ក្នុងនោះមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កាលពីថ្ងៃទី១២តុលា២០២០ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េខាងត្បូងនៅអំឡុងខែមិថុនា ឆ្នាំ ២០២១ នេះក្រោយបញ្ចប់ការចរចាកាលពីថ្ងៃទី០៣កុម្ភៈ ២០២១ ៕
ដោយ៖ណារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់