ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បន្តវិធានការរដ្ឋបាល១៤ថ្ងៃទៀតដើម្បីប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន១៤ថ្ងៃបន្ថែមទៀត ។
យោងតាមសេចក្តីសម្រេចលេខ១៩៤/២១ សសរ ចុះថ្ងៃទី១៩ ដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា
ប្រការ១.ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការ អនុវត្តវិ ធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាព ជោគជ័យ។
ប្រការ២.ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលនេះត្រូវ៖
– ហាមឃាត់ការធ្វើសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌល កីឡាហាងម៉ាស្សា កោស-ជប់ហាងស្ទីម-សូណា ស្ប៉ា…។ល។
រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅ ឋាន ឬទីសំណាក់ជាមួយគ្នា,ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច, ការជួបជុំរបស់ស្ថាប័នសាធារណៈ, ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធាន ការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការ ងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមាន សមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលា ជម្រះក្តី ការជួបជុំដើម្បីចែកអំណោយមនុស្សធម៌ ឬជំនួយសង្គ្រោះបន្ទាន់ និងការជួបជុំមនុស្សដែល មានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់ អាជ្ញាធរមានសមត្ថកិច្ច។ហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
– ភោជនីយដ្ឋានអាហារដ្ឋានត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិន ត្រូវអនុញ្ញាតឱ្យមានអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងលក់ដូររបស់ខ្លួនឡើយ លើកលែងត ភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាត សុវត្ថិភាពបុគ្គល និងសង្គម និងត្រូវអនុវត្ដឱ្យស្របតាម សារាចរណែនាំ លេខ ០០៨ សរណន ចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)។
– រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការ សុខាភិបាល ប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ» tStop Covid) ជាពិ សេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត នូវវិធានការ «៣ការពារ និង ៣កុំ» របស់ សម្ដេចតេជោ នាយករដ្ឋមន្តី។
– ហាមឃាត់ការបើកដំណើរការឡើងវិញនូវផ្សាររដ្ឋ និងផ្សារឯកជន ដែលមានលក្ខណៈប្រមូលផ្តុំគ្មានរបៀបរៀបរយ លើកលែងតផ្សារដែលបានអនុវត្តតាមសេចក្ដីណែនាំលេខ ០១៥/២១ សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្តុំ។
ប្រការ៣.បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ ប្រការ២ នៃសេចក្ដីសម្រេចនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
ស៊ុយ ចាន់ធា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ចរាចរណ៍៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ