សុខភាព
សូមប្រយ័ត្ន កើតជំងឺគ្រាប់គ្រួសធ្លាក់ថ្ពក់ ជាប់នៅរុនបង្ហូរនោម
គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហូរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហូរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្ត្រីផងដែរ។
១) រោគសញ្ញា៖
រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជាៈ
– សភាពអ្នកជំងឺឡេះឡះ
– ពិបាកទ្រាំ
– ខ្សោយកម្លាំង
– ចុកពោះលើថ្ងាស
– ពិបាកនោម
– នោមក្រហល់ក្រហាយ
– ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ
– ជួនក្ដៅខ្លួន ទឹកនោមល្អក់
– ស្ទះនោមជិតឈឹង
– មានទឹកនោមប៉ោងលើថ្ងាស
– បើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។
២) ការធ្វើរោគវិនិច្ឆ័យ៖
តើយើងអាចដឹងថា គ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធីណា ?
– ពិនិត្យអេកូសាស្ដ្រ
– ថតកាំរស្មីអ៊ិច
៣) វិធីព្យាបាល៖
ដំណោះស្រាយនៃការព្យាបាលរួមមានៈ
ក. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើៈ
– យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម (Pression Hydrostatique) រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។
បញ្ជាក់៖ ជៀសវាងការវះកាត់បង្ហួរនោមយកគ្រួសចេញ ដែលជាហេតុធ្វើឱ្យបង្ហួរនោមរួមតូច។
ខ. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral):
– យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។
៤) ផលវិបាក៖
បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជាៈ
– ការបង្ករោគធ្ងន់ធ្ងរតាមប្លោកនោម បង្ហួរនោម
– រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ
– បង្ហួរនោមរួមតូច
– បង្ហួរនោមស្ទះជិតឈឹង
៥) ដំបូន្មានក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម៖
សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវដែលបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោម ដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើសូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិ បំបែកគ្រាប់គ្រួសតាមរយៈម៉ាស៊ីនឡាហ្សែរ LASER៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ សូមប្រយ័ត្នខ្វះគ្រាប់ឈាមក្រហម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ