ព័ត៌មានជាតិ
អ៉ីដតខូ ខេមបូឌា និង មិត្តហ្វូន ចាប់ដៃគ្នាពង្រីកបណ្តាញតភ្ជាប់ទូទាំងប្រទេស ដោយសង់បង្គោលអង់តែនឲ្យបាន ៥០០ ទីតាំងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ បានប្រកាសពីសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរសព្ទឈានមុខគេមួយក្នុងចំណោមប្រតិបត្តិករទូរសព្ទធំៗទាំង ៣ នៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group ដែលជាប្រតិបត្តិករទូរគមនាគមន៍ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ដើម្បីដាក់ពង្រាយបង្គោលអង់តែនថ្មីៗបន្ថែមទៀតក្នុងការពង្រីកបណ្តាញ 2G 3G និង 4G របស់ក្រុមហ៊ុន មិត្តហ្វូន ឲ្យបានទូទាំង២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាដៃគូទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់មិត្តហ្វូន ក្រុមហ៊ុន អ៉ីដតខូ នឹងសាងសង់បង្គោលអង់តែនបន្ថែមចំនួន ៥០០កន្លែងទៀត។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីទស្សនវិស័យនៃអាជីវកម្មរួមគ្នារបស់ក្រុមហ៊ុនទាំងពីរដែលនឹងរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានក្នុងការកសាងប្រទេសជាតិតាមរយៈការពង្រីកបណ្តាញតភ្ជាប់មួយឲ្យកាន់តែប្រសើរ។
នៅក្នុងឱកាសនោះ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៉ីដតខូ បានថ្លែងឱ្យដឹងថា «យើងប្តេជ្ញាចិត្តផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមដ៏ត្រឹមត្រូវមួយដើម្បីឆ្ពោះទៅរកការតភ្ជាប់ និងភាពជាដៃគូនៃប្រព័ន្ធទូរគមនាគមន៍ដើម្បីសម្រេចបានទៅតាមផែនការឌីជីថលរបស់ប្រទេសជាតិ។ ភាពជាដៃគូរបស់យើងជាមួយ មិត្តហ្វូន នាពេលនេះ នឹងអាចជួយយើងក្នុងការគាំទ្រដល់តម្រូវការទំនាក់ទំនង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ស្របពេលជាមួយគ្នានេះក៏នឹងធ្វើឱ្យបណ្តាញទូរគមនាគមន៍នៅកម្ពុជាកាន់តែមានភាពងាយស្រួលផងដែរ។ សំខាន់ជាងនេះទៅទៀត វាគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការដើរតួយ៉ាងសំខាន់ដើម្បីក្លាយជាដៃគូអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសដែលយើងកំពុងធ្វើប្រតិបត្តិការ»។
លោកបានបន្តថា «ភាពជាដៃគូនេះពិតជាសំខាន់ណាស់សម្រាប់យើង ព្រោះឥឡូវនេះ អ៉ីដតខូ
ខេមបូឌា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអ៊ីដតខូ នឹងបន្តផ្តល់ជូនដំណោះស្រាយងាយស្រួលដល់អតិថិជនរបស់យើង ដោយមិនត្រឹមតែជួយសម្រួលដល់ការពង្រីកបណ្តាញតភ្ជាប់ទូរសព្ទប៉ុណ្ណោះទេ ថែមទាំងបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយទៀតផង។ ភាពជាដៃគូដ៏រឹងមាំជាមួយសាជីវកម្មដែលមានទស្សនៈដូចគ្នានៅក្នុងប្រព័ន្ធទូរគមនាគមន៍នេះ គឺជាគន្លឹះឈានឆ្ពោះទៅរកការផ្តល់សេវាកម្មទូរគមនាគមន៍ដ៏ទូលំទូលាយសម្រាប់ប្រទេសជាតិ ហើយខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជួយត្រួសត្រាយផ្លូវដើម្បីឆ្ពោះទៅរកការសម្រេចបាននូវមហិច្ឆតាឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាជាក់ជាមិនខានឡើយ»។
ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា បាននិងកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើអង់តែនចំនួនជា ៣,៩៦០
បង្គោលនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ៉ីដតខូ បានដើរតួនាទីយ៉ាងសំខាន់ និងតែងតែធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបានទៅតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ អតិថិជនដែលកំពុងតែមានការកើនឡើងជាបន្តបន្ទាប់។
ក្រុមហ៊ុន អ៉ីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អ៉ីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរសព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរសព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរសព្ទ។
ក្រុមហ៊ុន អ៉ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរសព្ទក្នុងតំបន់ជាង ៣៤,០០០ បង្គោលប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?