Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី១ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេស ចរណ៍ ក្នុង និងក្រោយកូវីដ

បានផុស

នៅ

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បី​ស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ បាននឹងកំពុងដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting​) ដោយមានការអ្នកចូលរួមពីលោក-លោកស្រី អនុប្រធាន ស​មាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ២៥០នាក់។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖

-ការប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

-ការបង្ហាញ អំពីផែនការសកម្មភាព នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ ២០២១-២០២៣

-ការបង្ហាញ ពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព។

ចំពោះលទ្ធផលលម្អិតនៃកិច្ចប្រជុំនេះ ក្រសួងទេសចរណ៍ នឹងបន្តផព្វផ្សាយជាបន្តបន្ទាប់ទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៨ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម