Connect with us

ព័ត៌មានជាតិ

សមាគម​មៀនប៉ៃលិន​​ ​៖ ការ​នាំ​ចេញ​ផ្លែ​មៀន​​កម្ពុជា​​ទៅ​ថៃ មាន​សង្ឃឹម​តិច​ណាស់ ​​ទោះ​ចិន​អនុញ្ញាត​​ឱ្យ​ថៃ​នាំ​ចេញ​​​​​ឡើង​វិញ

បានផុស

នៅ

ប្រទេសថៃបានអនុញ្ញាតបើកផ្លូវឱ្យនាំមៀនប៉ៃលិនទៅប្រទេសខ្លួនជាធម្មតាឡើងវិញ បន្ទាប់ពីប្រទេសចិនបានអនុញ្ញាតឱ្យប្រទេសថៃបន្តនាំចេញផ្លែមៀនទៅកាន់ទីផ្សាររបស់ខ្លួន បន្ទាប់ពីចិនបានបិទកាននាំចូលមៀនកាលពីថ្ងៃទី ១៣ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនចំនួន ៥៦ របស់ថៃ ត្រូវបានអាជ្ញាធរចិនបើកផ្លូវឱ្យនាំមៀនចូលធម្មតាវិញ។

ទោះជាយ៉ាងនេះក្ដី សហគមន៍កសិករមៀននៅកម្ពុជា មិនទាន់រំពឹងខ្ពស់ទៅលើការនាំចេញផ្លែមៀនទៅថៃ ដូចមុនដែរ ដោយសារតែ តម្រូវការឯកសារពីចិន និងភាគីថៃ ធ្វើឱ្យរាលដាលដល់កម្ពុជា ព្រោះកម្ពុជា មិនទាន់ មានការអនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ GAP នាំចេញមៀនទៅចិន។

លោក សួន ជុំ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន បានប្រាប់ឱ្យដឹងដោយ​លោករំពឹងត្រឹមតែ ៣០ ភាគរយ ប៉ុណ្ណោះ ក្នុងការនាំចេញផ្លែមៀនទៅកាន់ទីផ្សារថៃឡើងវិញ ហើយមៀននឹងនៅតែកកស្ទះដដែល ដោយសារតែកន្លងទៅ កម្ពុជាលក់តាមរយៈថៃទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនមួយចំនួន បានទាក់ទងមកសហគមមៀននៅកម្ពុជា គឺគេទាមទារ GAP ប៉ុន្តែកម្ពុជាមិនទាន់មាន GAP ជាមួយចិន ក៏មានក្រុមហ៊ុនថៃមួយចំនួន បានធានាធ្វើលិខិតបញ្ជាក់ពីការមាន GAP ឈិនឆៃនាំទៅចិន។

លោកបញ្ជាក់ថា ឥឡូវ ចិនតម្រូវទាមទារឱ្យថៃមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ ដូច្នេះបើភាគីថៃខ្លាចមិនហានធ្វើដូចមុន នោះកម្ពុជាយើងក៏ពិបាកដែរ។

លោកថា “យើងពឹងពាក់ខាងថៃ ដែលយើងស្គាល់គ្នា គឺគេចុះអាហ្នឹងឱ្យ បន្លំឯកសារថា ជាររបស់ថៃទេ ហើយខាងយើងមិនខ្វល់ចង់បានឈ្មោះទេ ឱ្យតែលក់ដាច់ ហើយឆ្នាំមុន ពួកខ្ញុំលក់បានរហូតដល់ខែ ៥។ ដល់ពេលគេផ្ដើមរដូវវ ចុងខែ ៥ គេបិទបញ្ជី ដើមខែ ៨ គេបើកបញ្ជី”។

លោក សួន ជុំ សង្ឃឹមតែ ៣០ ភាគរយទេដែលបានចូលទៅវិញ ដូច្នេះ គឺនៅតែកកស្ទះដដែល ព្រោះរដ្ឋាភិបាលជួយសម្រួលដែរ តែទិញមិនអស់ទេ ព្រោះបច្ចុប្បន្នទើបតែដើមរដូវ ហើយបើជាន់គ្នាមែនទែនអំឡុងខែ ១២ សួថា តើមួយថ្ងៃ ២០០ តោន​គាត់អាចទទួលទិញអស់ទេ។

ចំណុចនេះ ជាបញ្ហាកង្វល់មួយដែរ ប្រសិនបើខាងថៃ គេបិទភ្នែកដូចមុនបាននោះទើបយើងអាចលក់ចេញបាន។

បើតាមលោក សួន ជុំ ការលក់ផ្លែមៀន ទៅក្រៅប្រទេស មិនទាក់ទិន នឹងបញ្ហាកូវីដ១៩ ទេ គឺដោយសារតម្រូវការទាមទារឯកសារពីចិន ខណៈដែលកម្ពុជា ស្ថិតនៅក្រោមស្លាបថៃ និងចិន លុះត្រាតែរាជរដ្ឋាភិបាលកម្ពុជា និងចិន បានចុះវិញ្ញាបនបត្រ GAP នោះទើបចប់បញ្ហា។

លោកប្រាប់ថា ឥឡូវនេះ ការលក់ធ្វើឡើងចម្ការតូចៗទេ ដូចបាត់ដំបង បេះបណ្ដើរៗ ចំណុចខ្ពស់ គឺខែ ១១ និងខែ១ រហូតដល់ខែ ៥ បានអស់ផ្លែមៀន។

ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា ​អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមក្នុងការនាំផ្លែមៀននាំចេញទៅប្រទេសថៃជាថ្មីទៀតបន្ទាប់ពីរដ្ឋាភិ​បាល​ចិនបានចសម្រេចនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅកាន់ប្រទេសចិនបានឡើងវិញ៕

ដោយ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា១ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម