Connect with us

ព័ត៌មានជាតិ

យុវជន​មា្នក់​ ជិះ​ម៉ូតូ​ឡើង​ពី​ស្រែ​ពេល​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

បានផុស

នៅ

យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅក្រោម​ដំណក់ទឹកភ្លៀង ស្ថិតក្នុង​សភាព​រលាត់ស្បែក​ពេញ​ខ្លួន ខណៈ​ដែល​ជនរងគ្រោះ​ឡើង​មកពី​ស្រែ​ដល់​កំណាត់​ផ្លូវលំ ហើយក៏​ត្រូវ​រន្ទះបាញ់​តែ​ម្តង​។ ករណី​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០២១ វេលា​ម៉ោង៥និង៣០​នាទី ល្ងាច នៅ​ចំណុច​ទួល​ថ្ងាន់​ធំ ស្ថិតនៅ​ក្រុមទី២០ ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​ប្រភព​នៅ​ទី​នោះបាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ឯ​ជនរងគ្រោះ​ក៏បាន​ធ្វើដំណើរ​ឡើង​ពី​ស្រែ​ដោយ​ជិះ​ម៉ូតូ​កាត់​ភ្លៀង ពេល​មកដល់​លើ​កំណាត់​ផ្លូវលំ ក៏មាន​ករណី​រន្ទះបាញ់​តែម្តង បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង ហើយ​នៅលើ​ខ្លួនប្រាណ​មាន​ក្លិន​ឈ្ងៀម និង​មាន​ដាច់​រលាត់ស្បែក​ជាច្រើន​កន្លែង​នៅលើ​ខ្លួនប្រាណ​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ ម៉ុ​ត សំរាំង ភេទ​ប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំពូង​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១១ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម