Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យបន្តកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្មនៅ អាហ្វហ្គានីស្ថាន កុំឲ្យប្រទេសនេះក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀត

បានផុស

នៅ

បេសកជនកំពូលមួយរូបរបស់ចិនប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅអាហ្វហ្គានីស្ថាន ដើម្បីការពារកុំឲ្យប្រទេសនេះក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dai Bing អ្នកទទួលបន្ទុកកិច្ចការនៅបេសកកម្មអចិន្ត្រៃយ៍ចិនប្រចាំ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវយ៉កថា អស់រយៈពេល ២០ ឆ្នាំហើយ ចាប់តាំងពីសង្គ្រាមភេរវកម្មនៅអាហ្វហ្គានីស្ថានបានចាប់ផ្តើម ការគំរាមកំហែងភេរវកម្មមិនត្រូវបានលុបចោលនោះទេ ។

លោកបាននិយាយថា ផ្ទុយទៅវិញចំនួនអង្គការភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងពីចំនួនតែមួយខ្ទង់រហូតដល់ជាង ២០ អង្គការ ដោយមានភេរវករបរទេសជិត ១ ម៉ឺននាក់នៅក្នុងប្រទេស ។

លោក Dai Bing អ្នកទទួលបន្ទុកកិច្ចការនៅបេសកកម្មអចិន្ត្រៃយ៍ចិនប្រចាំ UN

លោក Dai បានបញ្ជាក់ថា ក្រុមត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសន្តិសុខ បានចេញរបាយការណ៍ម្តងហើយម្តងទៀតនៅឆ្នាំនេះ ដោយចង្អុលបង្ហាញថា អង្គការភេរវករដូចជា ISIS អាល់កៃដា ចលនាឥស្លាម East Turkestan និងតាលីបង់ប៉ាគីស្ថាន បានកើនឡើង និងប្រមូលផ្តុំគ្នានៅអាហ្វហ្គានីស្ថាន ។

លោកបានព្រមានថា ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន មានការផ្លាស់ប្តូរទ្រង់ទ្រាយធំ ហើយអង្គការភេរវករទំនងជាទាញយកផលប្រយោជន៍ពីភាពវឹកវរនេះ ។

លោកសង្កត់ធ្ងន់ថា “អាហ្វហ្គានីស្ថានមិនត្រូវក្លាយជាឋានសួគ៌របស់ភេរវករម្តងទៀតទេ យើងសង្ឃឹមថា តាលីបង់នឹងផ្តាច់ទំនាក់ទំនងជាមួយអង្គការភេរវករទាំងអស់” ។

ជាចុងក្រោយលោក Dai បាននិយាយថា ប្រទេសទាំងអស់គួរតែសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មគ្រប់ប្រភេទ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយនាំមកនូវក្តីសង្ឃឹមនៃសន្តិភាពដល់អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ WHO ថា វ៉ាក់សាំងរបស់ ចិន ៣ លានដូសនឹងផ្ដល់ទៅប្រទេសដែលគ្មានឆ្លងកូវីដសូម្បីមួយករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ស្នេីសុំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីភូមិចំនួន២ ចូលទៅតំបន់សេដ្ឋកិច្ចពិសេស

នយោបាយ២ នាទីutes មុន

អ្នកនាំពាក្យរដ្ឋាភិបាល ថា ចលនាតស៊ូរបស់លោក សម រង្ស៊ី កំពុងដើរបញ្ច្រាសទិសពីប្រជាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តើ​ច្បាប់​អាជ្ញាសឹក ធ្លាប់​បាន​ប្រកាស​នៅ​កូរ៉េ​ខាង​ត្បូងប៉ុន្មាន​ដង​មក​ហើយ?

សន្តិសុខសង្គម១៤ នាទីutes មុន

មុខសញ្ញាវាយប្លន់យ៉ាងសកម្ម ២ នាក់ ចំណោម ៤ នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

សំណើរដាក់គុកចម្លែកៗរបស់ Diddy ខណៈដែលកំពុងរង់ចាំការកាត់ក្តីនៅឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម