សុខភាព
សម្រាលកូនដោយវះកាត់ យូរប៉ុនណាអាចហាត់ប្រាណវិញបាន?
ម៉ាក់ៗទើបសម្រាលកូនរួចមួយចំនួនទំនងជាមានចម្ងល់ថាតើក្រោយរយៈពេលសម្រាលប៉ុន្មានថ្ងៃ ឬខែទើបអាចហាត់ប្រាណបាន។ ការហាត់ប្រាណក្រោយសម្រាល ក៏ជារឿងសំខាន់សម្រាប់ម៉ាក់ថែទាំសុខភាពក្រោយសម្រាលឲ្យបានល្អដែរ។ អត្ថបទនេះនឹងលើកយកតែចំណុចថាតើម៉ាក់ៗសម្រាលដោយវះកាត់ តើអាចចាប់ផ្ដើមហាត់ប្រាណបានវិញនៅពេលណា?
ម៉ាក់ៗសម្រាលកូនដោយវះកាត់ ច្បាស់ណាស់ថាត្រូវការរយៈពេលយូរជាងអ្នកសម្រាលកូនដោយធម្មជាតិមិនខាង ដើម្បីអាចវិលទៅរកការហាត់ប្រាណបានវិញនោះ។ សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ហើយភ្លាមៗ ជាធម្មតាគឺគ្រូពេទ្យហាមលើករបស់ដែលមានទម្ងន់ធ្ងន់ជាងទម្ងន់របស់កូន។
ការសិក្សាខ្លះបានណែនាំថាម៉ាក់ៗសម្រាលកូនដោយវះកាត់ត្រូវរង់ចាំយ៉ាងហោចណាស់ពីប្រាំបី ទៅ១០សប្ដាហ៍ក្រោយសម្រាលមុនចាប់ផ្ដើមហាត់ប្រាណបែបស្រាលឡើងវិញដូចជាដើរ រត់តិចៗ ឬជិះកង់យឺតៗជាដើម។ សម្រាប់ការហាត់ប្រាណបែបខ្លាំងៗវិញ គួរចៀសវាងក្នុងអំឡុងពេល៣ទៅ៤ ខែក្រោយសម្រាល។ ត្រូវចាំថាទោះជាយើងអាចហាត់ប្រាណបែបស្រាលៗបានវិញក៏ដោយ តែបើយើងមានអាការៈឈឺចាប់ ត្រូវបញ្ឈប់ការហាត់ប្រាណភ្លាមដែរ។
យ៉ាងណាក៏ដោយ ជាការល្អបើយើងបានពិភាក្សាជាមួយគ្រូពេទ្យជាមុន ថាពេលណាគួរហាត់ប្រាណព្រោះថាមនុស្សស្រីយើងមិនដូចគ្នាទេ ដោយអ្នកខ្លះអាចឆាប់ជាពីមុខរបួសលឿន និងអ្នកខ្លះទៀតអាចត្រូវការពេលយូរបន្តិចក៏មានដែរ។
លំហាត់ប្រាណដែលអ្នកជំនាញជឿថាមានសុវត្ថិភាពបំផុតសម្រាប់ស្រីៗយើងហាត់ក្រោយសម្រាលកូនរួមមាន៖
- ដើរ
- ហែលទឹក (ពេលឈប់ធ្លាក់ឈាម)
- យ៉ូហ្កា
- លើកទម្ងន់ស្រាលៗ និង
- ជិះកង់ ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី