ព័ត៌មានជាតិ
មន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈប្រតិភូព្រឹទ្ធសភា និង រដ្ឋសភា ព្រមទាំងរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២១និង២០នាទី នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អ៊ឹង ហឿន គឺជាកិច្ចជួបគ្នាចុងក្រោយ និង ជាការជូនដំណើរចុងក្រោយរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលបង្ហាញការសោកស្ដាយ អាឡោះអាល័យ ចំពោះការបាត់បង់វីរជនដ៏ឆ្នើមមួយរូប ដែលជាថ្នាក់ដឹកនាំដ៏ល្អ និង ជាគំរូសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវគោរពចងចាំ នៅក្នុងដួងចិត្តមនសិការជាតិខ្ពស់។
គណៈប្រតិភូ បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត សូមឲ្យបានទៅកាន់សុគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តសៀមរាប កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ៕
អត្ថបទ ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?