ព័ត៌មានអន្ដរជាតិ
ចលនាតស៊ូអាហ្វហ្គានីស្ថាន វាយយកបាន ៣ស្រុកមកវិញ យុទ្ធជនតាលីបង់ ៦០នាក់ ត្រូវស្លាប់និងរបួស
ចលនាតស៊ូអាហ្វហ្គានីស្ថាន បានអះអាង ដណ្តើមយកស្រុកចំនួន ៣ នៅភាគខាងជើងទីក្រុងកាប៊ុលមកវិញ ក្នុងការប្រយុទ្ធដែលបណ្តាលឲ្យយុទ្ធជនតាលីបង់ ស្លាប់និងរបួសចំនួន៦០នាក់។
កងកម្លាំងក្នុងតំបន់ត្រូវបានគេរាយការណ៍ថា បានដណ្តើមយកមកវិញនូវស្រុក Pul-e-Hesar, Deh-e-Salah និង Banu ក្នុងខេត្ត Baghlan កាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ Bismillah Mohammadi បាននិយាយថា តំបន់ទាំងបីនេះ ត្រូវបានដណ្តើមយកមកវិញ។ លោកបន្ថែមថា “ការតស៊ូនៅតែមានជីវិត”។
ស្របពេលជាមួយគ្នានោះ លោក Tajuden Soroush អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា តំបន់ Banu និង Pol-e-Hesar ត្រូវបានវាយយកមកវិញ។ ក្រោយមកលោកបានបន្ថែមថា ស្រុក Deh-e-Salah ក៏បានធ្លាក់ទៅលើដៃកងកម្លាំងប្រឆាំងតាលីបង់ដែរ។
ជ្រលងភ្នំ Panjshir នៅភាគឦសានទីក្រុងកាប៊ុល គឺជាមូលដ្ឋាននៅសល់ចុងក្រោយបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បញ្ជាក់ថា កម្លាំងប្រដាប់អាវុធតស៊ូប្រឆាំងក្រុមតាលីបង់ រួមបញ្ចូលទាំងកងកម្លាំងដែលទទួលបានការបណ្តុះបណ្តាលពី SAS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរនោះ កំពុងបង្កើតឡើងនៅជ្រលងភ្នំ។
មន្រ្តីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ផងដែរថា កម្លាំងតស៊ូនេះ ត្រូវបានដឹកនាំដោយលោកអនុប្រធានាធិបតី Amrullah Saleh និងលោក Ahmad Massoud ដែលត្រូវជាកូនប្រុសរបស់យុទ្ធជនប្រឆាំងក្រុមតាលីបង់ ដែលត្រូវគេសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លេចធ្លាយវីដេអូថ្មី ពលរដ្ឋអាហ្វហ្គានីស្ថាន ហុចទារកឲ្យទាហានអាមេរិក ដើម្បីនាំទៅកាន់កន្លែងសុខសាន្ត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន