Connect with us

ព័ត៌មានជាតិ

វា​រី​អគ្គិសនី​អានុភាព ១៥០ មេហ្កាតវ៉ាត់ទៀត ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ ​៖ ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ដែល​មានអានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់​ ដែលមាន​ទីតាំងនៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​​វិនិយោគ​ដោយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន​នោះ​ នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០២១​ខាងមុខនេះ​។

លោក ពេជ ស៊ី យ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត​កោះកុង​បាន​មានប្រសាសន៍​នៅ​ព្រឹកថ្ងៃទី​២១​សីហា​នេះ​ថា ​វារីអគ្គិសនីស្ទឹងតាតៃលើ​ នឹង​ចំណាយពេលសាងសង់រួចរាល់រហូតដល់ឆ្នាំ២០២៦ខាងមុខ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើផ្លូវចូលទៅទីតាំងសម្រាប់ឱ្យគ្រឿងចក្រ ងាយស្រួលចេញចូលក្នុងការដំណើរការសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុ​ទ្ធី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​ ហើយ​អាជ្ញាធរខេត្ត​បាន​រៀបចំ​គោលនយោបាយ​ដោះស្រាយ​ជួន​ពួកគាត់​រួចរាល់ និង​ប៉ះពាល់​បន្ទាយ​ប្រតិបត្តិការ​សឹក​រង​ដែល​ខេត្ត​បាន​រក​ទីតាំង​ថ្មី​ជំនួស​រួចរាល់ហើយដែរ។

កាលពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​នេះ​រួច​មក។

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ​ដែល​មាន​វិនិយោគ​ក្នុង​តម្លៃ​ជាង​៣៨៩ លាន​ដុល្លារ​ គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វា​រី​អគ្គិសនី ប្រើ​ប្រភព​ទឹក​របស់​ស្ទឹង​២​គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​ ២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

ប្រភព​ទឹក​ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យក​មក​ផលិត​ថាមពល​អគ្គិសនី​ នៅ​អគារ​ថាមពល​ដែល​មាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹកស្ទឹង​កែប​តាម​បំពង់​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

គម្រោង​នេះ​ ផ្ដល់​សម្បទាន​រយៈពេល ៣៩​ឆ្នាំ ក្នុង​នោះ​៤​ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុងតម្លៃ ៧,៩២​សេន​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។

បើតាមលោក ពេជ ស៊ីយ៉ុន បានបន្តទៀតថា បច្ចុប្ប្ននេះខេត្តកោះកុងមានវារីអគ្គិសនីចំនួន៤រួមមានវារីអគ្គិសនី​ស្រែអំបិល ដែលមានអានុភាព១៨មេហ្កាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃមានអានុភាព២៤៦មេហ្កាវ៉ាត់ វារីអគ្គិសនីឬស្សីជ្រុំ មានអានុភាព៣៣៨មេហ្កាវ៉ាត់ និងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២២ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម