ព័ត៌មានអន្ដរជាតិ
ប្រកាសថ្ងៃនេះ ថៃ នៅតែរកឃើញករណីកើនឡើងខ្ទង់ម៉ឺន និងស្លាប់ ២៦១នាក់ ត្រឹម ២៤ ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានអ្នកស្លាប់ចំនួន ២៦១ នាក់បន្ថែមទៀត និងករណីឆ្លងថ្មីចំនួន ២០,៥៧១ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីមានករណីចំនួន ២០,៣៣៦ ជាប្រជាជនទូទៅ និង ២៣៥ ជាអ្នកទោសក្នុងពន្ធនាគារ។ ហើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដចំនួន ២៣,១៥៩ នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
ចាប់តាំងពីការផ្ទុះរលកទី ៣ នៅថ្ងៃទី ១ ខែ មេសា មកវិបត្តិនៃកូវីដបានចាប់ផ្ដើមកើនឡើងនៃចំនួនអ្នកជំងឺកូវីដ ចំនួន ១,០០១,៤១៨ នាក់ ក្នុងនោះ ៧៩១,៥៣៨ នាក់បានជាសះស្បើយ។
ទន្ទឹមនោះចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងជំងឺកូវីដចំនួន ១,០៣០,២៨១ ករណី ក្នុងនោះមាន ៨១៩,១៨៣ នាក់បានជាសះស្បើយ។
ដោយឡែកចំនួនអ្នកស្លាប់មាន ៨,៩៩៣ នាក់នៅក្នុងរលកទី ៣ និង ៩,០៨៧ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកាលពីដើមឆ្នាំមុន។
គួរបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដប្រចាំថ្ងៃខ្ពស់បំផុតមានចំនួន ២៣,៤១៨ នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃទី ១៣ ខែ សីហា ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃថ្មីខ្ពស់បំផុតគឺ ៣១២ នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃទី ១៨ ខែ សីហា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ហាមប្រជាជនកុំបាញ់អាកុលចូលក្នុងអាហារ គឺមិនជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដទេ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់