ព័ត៌មានជាតិ
កាន់តែងាយស្រួល! ស្នើសុំខ្ចីឥណទានតាមអេស៊ីលីដាម៉ូបាលបានភ្លាមៗមិនចាំបាច់ទៅធនាគារ
ឥឡូវនេះលោកអ្នកអាចធ្វើការស្នើសុំប្រាក់កម្ចី ដោយប្រាក់បញ្ញើមានកាលកំណត់តាមសេវាអេស៊ីលីដាម៉ូបាល តាមរយៈទូរសព្ទដៃយ៉ាងងាយស្រួល និងទទួលបានប្រាក់កម្ចីភ្លាមៗដោយមិនចាំបាច់អញ្ជើញមកកាន់ធនាគារ អេស៊ីលីដាដូចមុនទៀតឡើយ។
លើសពីនេះទៀតលោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំ ឬឯកសារ ឬមានភ្នាក់ងារចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងដែលលោកអ្នកប្រកបមុខរបរទៀតផង។ អ្វីដែលកាន់តែពិសេសនោះ ទំហំកម្រិតឥណទានដែលលោកអ្នកអាចស្នើសុំខ្ចីរហូតដល់ ៨០០លានរៀល ឬ២០ម៉ឺនដុល្លារ នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងអត្រាការប្រាក់សមរម្យ។ ដូចនេះពិតជាងាយស្រួល បើលោកអ្នកមានអេស៊ីលីដាម៉ូបាលព្រោះថា មិនត្រឹមតែអាចធ្វើការខ្ចីប្រាក់បានភ្លាមៗប៉ុណ្ណោះទេវា នៅមានមុខងារជាច្រើនសម្រាប់បម្រើដល់តម្រូវការក្នុងជីវិតប្រចាំថ្ងៃផងដែរ ពិសេសក្នុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានអតិថិជនប្រមាណ២លាននាក់ កំពុងប្រើអេស៊ីលីដាម៉ូបាលនៅទូទាំងប្រទេស។
ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ៖
• ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
• មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។
របៀបស្នើសុំឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
• បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”
របៀបបញ្ចប់ឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប
• ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់
• រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate” ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់