ព័ត៌មានជាតិ
ក្រុមខ្លះកំពុងបន្ទរតាមបរទេសអគតិនិយម ក្នុងទិសដៅជ្រៀតជ្រែកកិច្ចការតុលាការ ក្នុងសំណុំរឿងលោក រ៉ុង ឈុន
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការវិនិច្ឆ័យក្តីនៅក្នុងសំណុំរឿងលោក រ៉ុង ឈុន ជាការវិនិច្ឆ័យក្តីដោយផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ ដែលបុគ្គលរូបនោះ បានប្រព្រឹត្តិអំពើផ្ទុយពីច្បាប់កម្ពុជា ដែលបានហាមប្រាម និងបញ្ញត្តិជាធរមាន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា “ការលើកឡើងរបស់បណ្ដាញសារព័ត៌មានមួយចំនួន ក៏ដូចជាក្រុមសកម្មជន តាំងខ្លួនជាសង្គមស៊ីវិល ដែលបានបញ្ចេញយោបល់បន្ទរតាមបរទេសអគតិនិយម ក្នុងទិសដៅជ្រៀតជ្រែក ឯករាជ្យភាពរបស់តុលាការ នៃប្រទេសកម្ពុជា ក្នុងកិច្ចវិនិច្ឆ័យក្តីលេីសំណុំរឿងរបស់លោក រ៉ុង ឈុន”។ អ្វីដែលជាចម្លើយរបស់លោក ការវិនិច្ឆ័យក្តីនោះ ផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ ដែលបុគ្គលរូបនោះ បានប្រព្រឹត្តិអំពើផ្ទុយពីច្បាប់កម្ពុជា ដែលបានហាម ប្រាម និងបញ្ញត្តិជាធរមាន”។
បើតាមលោក ផៃ ស៊ីផាន កង្វល់ជាអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាសន្តិភាព និងសន្តិសុខជាតិ។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់បណ្ដាមិត្តបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាច ក្រកម្ពុជាក្តី ឬនៅឯនាយសមុទ្រក្តី មេត្តាចូលរួមសហការជាមួយប្រជាពលរដ្ឋកម្ពុជា ពីព្រោះការវិនិច្ឆ័យក្តីនេះ ស្ថិតក្នុងនាម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ជាតិ ដែលជាសេចក្តីប៉ងប្រាថ្នា និងតម្រូវ ការចាំបាច់របស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោសជនជាប់ចោទ រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់ បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុន។
ក្រៅពីកាត់ទោស រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ។
ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២ លានរៀល និងបង្គាប់ឱ្យសងជំងឺ ចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។
ក្រោយពីការសម្រេចរបស់តុលាការនេះ ក៏មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចជាអង្គទូត នៃប្រទេសខ្លះ បានចេញសេចក្តីថ្លែងការណ៍វាយប្រហារសេចក្តីសម្រេចនេះ និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ដោយសំអាងថា ជារឿងអយុត្តិធម៌។
លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម” បន្ទាប់ពីត្រូវ បានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើសញុះញង់បង្ក ឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។
ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាមបានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។
បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិតក្នុងគោលបំណង បំភាន់ សាធារណមតិជាតិ និងអន្តរជាតិ ចំពោះការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕ ដោយ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន