Connect with us

ព័ត៌មានជាតិ

ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់​ បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឌឺដង​ដល់​មន្ត្រីរាជការ​សារ​ធា​រណៈ ​ត្រូវ​​សមត្ថកិច្ច​កោះហៅអប់រំ

បានផុស

នៅ

​យោងតាម​របាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការកោះអញ្ជើញស្ដ្រី​ម្នាក់ ពាក់ព័ន្ធ​និង​ករណី​បង្ហោះ​ឌឺដង​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ ដែល​កំពុង​អនុវត្ត​ការងារ ការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​លើ​បណ្ដាញ​សង្គមហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ នៅ​លំនៅឋាន​របស់​គាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ សំ ពិសី (​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Pisey) ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ ជា​គ្រូបង្រៀន មាន​ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

​ក្រោយពី​បាន​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​រួចមក ស្ដ្រី​ខាងលើ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​ធ្វើ​កិច្ចសន្យា​និង​សន្យា​បង្ហោះ​សុំទោស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម រួច​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម