ព័ត៌មានអន្ដរជាតិ
តាលីបង់ថា អាមេរិកកំពុងបង្កើតឆាកល្ខោនជម្លៀសមនុស្ស
មន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់បានចោទប្រកាសប្រទេសលោកខាងលិចពីការកំពុងព្យាយាមបង្កើតភាពភិតភ័យ និងចលាចលនៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមឥស្លាមនិយមកាន់កាប់រដ្ឋធានីកាប៊ុល។
ថ្លែងកាលពីថ្ងៃអាទិត្យ លោក Amir Khan Mutaqi ដែលជាមន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់ថា កន្លែងតែមួយគត់ដែលមានចលាចលឥឡូវនេះគឺព្រលានយន្តហោះកាប៊ុល ជាកន្លែងដែលលោកបានលើកឡើងថា ត្រូវបានគេចោទប្រកាន់ពីបាញ់សម្លាប់មនុស្ស។
លោកបានបន្តថា សហរដ្ឋអាមេរិកបានកំពុងបិទបាំងបរាជ័យរបស់ខ្លួនតាមរយៈការបង្កើតឆាកល្ខោនជម្លៀសមនុស្សចេញ។
លោក Mutaqi បានបកស្រាយចំពោះការមិនពេញដែលអាចកើតមានឡើងក្នុងជួរតាលីបង់ដោយបានអះអាងថា ការសម្រេចចិត្តជាក់លាក់ត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍យូរអង្វែងនៃចលនា និងតួនាទីរបស់ខ្លួននៅអាហ្វហ្គានីស្ថាន។
លោកបានក៏ប្រកាសដែរថា តាលីបង់កំពុងស្ថិតក្នុងពិភាក្សាជាមួយគ្រប់បក្សពួកទាំងអស់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយបង្កើតរដ្ឋាភិបាលនាពេលខាងមុខ។
តាមការផ្សាយរបស់ thefinancialexpress ថា រហូតដល់ពេលនេះ ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ២.២លាននាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង និងមនុស្សប្រមាណ៣.៥លាននាក់បានផ្លាស់ទីលំនៅក្នុងប្រទេសដោយសារសង្គ្រាម និងអស្ថេរភាពជាច្រើនឆ្នាំកន្លងទៅនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ thefinancialexpress
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់