Connect with us

ជីវិតកម្សាន្ដ

ខ្សែជីវិតអតីតារាចម្រៀងស្រីល្បី​ ​អ៊ុំ គន្ធា​ ក្រោយឃា្លតសិល្បៈ​ជាង ១០ ឆ្នាំ រស់នៅលំបាកវេទនា

បានផុស

នៅ

បន្ទាប់ពីឃ្លាតឆ្ងាយសិល្ប:យូរឆ្នាំមកនេះគឺមានអ្នកគាំទ្រនិងទស្សនិកជនជាច្រើននៅតែបង្ហាញក្តីអាណិតខ្លាំងចំពោះអតីតតារាចម្រៀងសិចសុីអ្នកនាង អ៊ុំ គន្ធា ខណ:សព្វថ្ងៃនាងមានជំងឺសង្គមជាប់ខ្លួនជិត២០ឆ្នាំមកហើយ​​​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតតារាស្រីធ្លាប់ល្បីឈ្មោះអ្នកនាង អ៊ុំ គន្ធា ថ្វីត្បិតតែ រាងកាយនាងត្រូវបានរួមរឹតដោយជំងឺកាចសាហាវ (អេដស៍) យ៉ាងណាក៏ដោយនាងនៅតែតស៊ូក្នុងឆាកជីវិត ខណ:ខ្សែជីវិតរបស់ អ៊ុំ គន្ធា បច្ចុប្បន្នធ្លាក់ខ្លួនដើរបេះត្រកួន រាវក្តាម ខ្យងដើម្បីចិញ្ចឹមក្រពះ។

អ្នកនាង អ៊ុំ គន្ធា កន្លងមកត្រូវបានប្រភពបង្ហើបថាទោះបីជាមានគេមើលងាយឬសើចចំអកយ៉ាងណាក៏អ្នកនាង​មិនខឹងសម្បានឹងគេដែរដោយនាងគិតថា ជីវិតគឺជាការតស៊ូតស៊ូរហូតដង្ហើមចុងក្រោយ។

សព្វថ្ងៃនេះអ្នកនាង អ៊ុំ គន្ធា ប្រើជីវិតរស់នៅយ៉ាងលំបាកជាមួយម្តាយ និងកូនពីរនាក់គួរឱ្យអាណិតផងដែរ។សូមបញ្ជាក់ដែរថាអតីតតារាចម្រៀងអ្នកនាង អ៊ុំគ ន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈមានរយៈពេលជាង ១០ឆ្នាំ​មកហើយបន្ទាប់ពីអ្នកនាងបានធ្លាក់ខ្លួនឈឺដុនដាបនូវជំងឺសង្គមប្រមាណជិត២០ ឆ្នាំមកនោះ។

ហេតុផលនេះហើយទើបធ្វើឱ្យនាងបានបោះបង់សិល្បៈមកសំងំរស់នៅលាក់ខ្លួនយ៉ាងកម្សត់ដោយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរនាក់៕

ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម