សុខភាព
គ្រូពេទ្យបកស្រាយ ការរស់នៅរបស់វីរុសកូវីដ-១៩លើសរសៃសក់
ខណៈមេរោគកូវីដ-១៩ ត្រូវបានអ្នកជំនាញអះអាងថា អាចចម្លងនៅក្នុងបរិយាកាស ក៏ដូចជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃនានា សំណួរមួយលេចឡើងថា តើវីរុសនេះអាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃដែរឬអត់?
យោងតាមសម្រង់សម្ដីវេជ្ជបណ្ឌិត Hadley King, MD ជាគ្រូពេទ្យជំនាញខាងសើស្បែក នៅទីក្រុងញូយ៉ក មិនបានបដិសេធឬគាំទ្រទាំងស្រុងលើករណីនេះនោះទេ។
ជាការពិត វីរុសអាចរស់នៅលើសក់បានយូរឬអត់ មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែវេជ្ជបណ្ឌិតពន្យល់ថា “មេរោគកូវីដ-១៩អាចរស់នៅលើក្រដាសកាតុងធ្វើកេសបាន ២៤ ម៉ោង លើដែករយៈពេល ២ ថ្ងៃ និងប្លាស្ទិករយៈពេល ៣ ថ្ងៃ រីឯសរសៃសក់មិនទាន់ក្លាយជាផ្ទៃដែលវីរុសចម្លងនោះទេ” ។
ទោះមិនទាន់មានការសិក្សាលើរយៈពេលនៃការរស់របស់វីរុសលើសរសៃពិតមែន ប៉ុន្តែអ្នកជំនាញបានណែនាំវិធីការពារមួយចំនួន ដើម្បីចៀសបាននូវហានិភ័យដែលមិនមើលឃើញផ្សេងៗ។
សម្អាតសក់ជ្រុះ
វេជ្ជបណ្ឌិត Hadley King មានប្រសាសន៍ថា “ជាទូទៅវីរុសមិនរស់នៅលើសក់ក្បាលទេ ប៉ុន្តែវាអាស្រ័យលើស្ថានភាពនានាដែលនៅជុំវិញនោះ”។ នេះមានន័យថា ទីកន្លែងដែលអ្នកជំងឺកូវីដស្នាក់នៅអាចបង្កហានិភ័យបាន។ ប្រសិនបើសក់ជ្រុះនៅលើតុ ឬជាប់នឹងរោមអ្វីមួយ ភាគល្អិតនៃមេរោគអាចរស់នៅលើផ្ទៃនោះបានរយៈពេល ២-៣ ថ្ងៃ។ ដូច្នេះហើយ អ្នកត្រូវសម្អាតសក់នៅគ្រប់កន្លែងដែលវាជ្រុះ សម្អាតក្រាស់សិតជាទៀងទាត់ ហើយប្រសិនបើអាចគួរប្រើទឹកក្ដៅសម្អាតឡាបូដែលមានសក់ជាប់។
ព្យាយាមកុំយកដៃប៉ះសក់
បណ្ឌិត King បានឱ្យដឹងថា សក់ក្បាលមិនមានគ្រោះថ្នាក់អ្វីទេ ប្រសិនយើងមិនយកដៃមិនទាន់លាងសម្អាតទៅប៉ះពាល់វាដោយផ្ទាល់។ អ្នកស្រីពន្យល់ថា “សរសៃសក់ដែលនៅជាប់នឹងស្បែកក្បាលត្រូវបានការពារបានល្អដោយប្រេងធម្មជាតិប្រឆាំងនឹងមេរោគស្រេចហើយ” ។ ផ្ទុយទៅវិញ វីរុសអាចឆ្លងពីដៃទៅសក់បាន ប្រសិនបើអ្នកយកម្រាមដៃទៅលេងវាផ្ដេសផ្ដាស។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរោគឱ្យតិចបំផុត គឺកុំយកដៃមិនស្អាតប៉ះឬលេងសក់។
កក់សក់ឱ្យបានញឹកញាប់
ដើម្បីបង្ការការចម្លងរោគ អ្នកជំនាញណែនាំឱ្យបោកសម្លៀកបំពាក់ និងសម្អាតអេក្រង់ទូរសព្ទ ប្រសិនបើអ្នកបានចាកចេញពីផ្ទះ។ ដូចគ្នាដែរ វេជ្ជបណ្ឌិត King និយាយថា វិធានការនេះក៏មានសុវត្ថិភាពចំពោះសក់ក្បាលរបស់អ្នក បើសិនបានសម្អាតជាប្រចាំ។ អ្នកស្រីមានប្រសាសន៍ថា “ ប្រសិនបើអ្នកចេញទៅកន្លែងដែមានភាពកខ្វក់ វាពិតជាចាំបាច់ណាស់ដែលត្រូវកក់សក់ពេលត្រឡប់មកផ្ទះវិញ” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រសិនជ្រុះសក់ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងនេះជាដំណោះស្រាយ
ចុចអាន៖ សង្ស័យសំលៀកបំពាក់មានជាប់វីរុសកូវីដ តើត្រូវបោកគក់បែបណា?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ