KPT+
រលាកស្បែកដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន
យោងតាមការសិក្សារដែលបានបោះពុម្ភផ្សាយដោយ Journal Cancer Epidemiology, Biomarkers and Prevention បានបង្ហាញថា ស្ត្រីដែលមានចំណុចពងបែកលើស្បែករលាកដោយសារកម្ដៅថ្ងៃចាប់ពី៥ចំណុចឡើងទៅ អាយុចន្លោះពី១៥ទៅ២០ឆ្នាំ គឺងាយនឹងប្រឈមនឹងជំងឺមហារីកស្បែក Melanoma ដែលជាជំងឺមហារីកស្បែកដ៏កាចសាហាវមួយ រហូត ៨០%។ ទោះបីបញ្ហានេះកើតមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែការរលាកស្បែកដោយកំដៅថ្ងៃអាចបង្កឲ្យមានការខូចខាតស្បែករយៈពេលវែងបានដោយបង្កឲ្យកើនឡើងការប្រឈមកើតជំងឺមហារីកស្បែក ស្បែកជ្រីវជ្រួញ និងចំណុចរលាកដោយកម្ដៅថ្ងៃកាន់តែខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/UVs.jpg)
រលាកកម្ដៅថ្ងៃគឺជាបញ្ហាខូចស្បែកដែលបង្កឡើងដោយកាំរស្មី អុលត្រាវីយ៉ូលេ (Ultraviolet ray – កាំរស្មីពណ៌ស្វាយរបស់ព្រះអាទិត្យ) នៅពេលដែលចេញក្រៅក្រោមកម្ដៅថ្ងៃយូរ។ ស្បែកដែលរលាកនឹងប្រែទៅជាពណ៌ក្រហម ក្ដៅឧណ្ឌៗ ឈឺនិងក្រហាយ។ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក ស្បែកចាប់ផ្ដើមប្រេះ និងរលាត់ ហើយជាធម្មតាវានឹងជាទៅវិញ ក្នុងចន្លោះពេល ៧ថ្ងៃ។ ការរលាកដោយកម្ដៅថ្ងៃ ជាទូទៅគឺមានរយៈពេលខ្លី និងមិនធ្ងន់ធ្ងរទេ ប៉ុន្តែ វាជាការសំខាន់ដែលត្រូវព្យាបាលដើម្បីការពារកុំឲ្យមានការខូចខាតស្បែកកាន់តែខ្លាំងទៀត។
១- ត្រូវនៅឆ្ងាយពីពន្លឺព្រះអាទិត្យ
នៅពេលដែលយើងមានអារម្មណ៍ថារលាកកម្ដៅថ្ងៃហើយ សូមស្វែងរកកន្លែងដែលម្លប់និងគ្រប់រាងកាយភ្លាម។ បើសិនយើងនៅឯឆ្នេរសមុទ្រ ឬនៅអាងហែលទឹក សារធាតុដូចជាទឹកអំបិល និងជាតិក្លរីនដែលមាននៅក្នុងទឹកនឹងធ្វើឲ្យស្បែកកាន់តែឈឺចាប់នឹងអាចបង្កជាការបង្ករោគបានទៀតផង។
២- ត្រូវធ្វើឲ្យស្បែកត្រជាក់
ការងូតទឹកត្រជាក់អាចបន្ធូរបញ្ហារលាកស្បែកបាន។ បើសិនយើងនៅជិតអាង ស្រះ ឬសមុទ្រដែលមានទឹកត្រជាក់ យើងគួរតែត្រាំខ្លួននៅក្នុងនោះឲ្យបានមួយភ្លែតសិន មុននឹងស្វែងរកកន្លែងជ្រកម្លប់។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន មិនត្រូវត្រាំយូរពេកទេ ព្រោះវាអាចធ្វើឲ្យយើងប៉ះពន្លឺថ្ងៃកាន់តែយូរ។ យើងត្រូវបន្តស្អំបន្ទះដែលត្រជាក់នៅកន្លែងដែលរលាក ដូចជាប្រើទឹកកកជាដើម ប៉ុន្តែយើងមិនត្រូវស្អំទឹកកកដោយផ្ទាល់ទៅលើកន្លែងដែលរលាកទេ ជំនួសវិញគួររុំកន្សែងដែលមានកញ្ចប់ទឹកកក ទៅកន្លែងដែលប៉ះពាល់នោះប្រហែល ៥នាទី។ យើងត្រូវស្អំកន្លែងនោះម្ដងទៀត ជាច្រើនដងក្នុងមួយថ្ងៃបើសិនជានៅតែមានបញ្ហា។
៣- ធ្វើឲ្យស្បែកដែលមានបញ្ហាមានសំណើម
![](https://www.kampucheathmey.com/wp-content/uploads/2021/08/Skin-UV.jpg)
បន្ទាប់ពីងូតទឹករួច សូមប្រើឡូសិនដែលផ្ដល់សំណើមស្បែក លាបពីលើស្រទាប់ស្បែកខាងលើបំផុត ដើម្បីការពារវាពីការបង្ករោគនិងរលាក។ សូមចៀសវាងកុំប្រើផលិតផលដែលមានក្លិនក្រអូប ហើយសូមជ្រើសយកផលិតផលដែលផ្ដល់សំណើមស្បែកធម្មតាដែលអាចការពារនិងបន្ទន់ស្បែកបាន។ សូមបន្តធ្វើឲ្យស្បែកដែលរលាកឬដែលរបកនោះ មានសំណើមរហូតច្រើនជាងពីរបីថ្ងៃ។
៤- សូមស្លៀកពាក់ខោអាវរលុង
ខោអាវរលុងនឹងជួយឲ្យយើងកាន់តែមានអារម្មណ៍សុខស្រួលជាងមុន រហូតដល់ពេលដែលជាពីការរលាក។ យើងក៏គួរតែដោះជញ្ជៀនដែលតឹង ខ្សែដៃ ឬនាឡិកា បើសិនដៃ រលាក និងហើម។ ខោអាវដែលតឹងនឹងធ្វើឲ្យស្បែកដែលមានបញ្ហានោះកាន់តែឈឺចាប់នឹងកាន់តែខូច។
៥- ញ៉ាំទឹកឲ្យច្រើន
![Water benefits: Why should we drink water in the morning and what are its benefits? Know the truth of this fact - PressWire18](https://navbharattimes.indiatimes.com/photo/msid-84752555,imgsize-94225/pic.jpg)
ការរលាកស្បែកដោយសារកម្ដៅថ្ងៃនឹងទាញយកជាតិទឹកពីក្នុងខ្លួនចេញទៅលើផ្ទៃខាងក្រៅរបស់ស្បែក ដូចនេះដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ សូមញ៉ាំទឹកឲ្យច្រើនដើម្បីកុំឲ្យយើងបាត់បង់ជាតិទឹក។
៦- ប្រើថ្នាំពេទ្យ
អ្នកអាចកាត់បន្ថយការរលាកដោយប្រើថ្នាំប្រឆាំងនឹងការរលាក។ វាមិនត្រឹមតែជួយកាត់បន្ថយការហើមនិងក្រហមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយយើងកាត់បន្ថយការឈឺចាប់ខ្លាំងទៀតផង។ ពពួកថ្នាំដែលមិនត្រូវការវេជ្ជបញ្ជាដូចជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ណាប្រុកហ្សែន (Naproxen) ឬអាស្ពៀរីន គឺសុទ្ធតែអាចជួយបាន។ នៅពេលដែលការហើមបានស្រកហើយនោះ កោសិកាស្បែកអាចនឹងជួសជុលកន្លែងដែលរលាកនោះ នឹងបង្កើតកោសិកាស្បែកថ្មី។
៧- ការពារកន្លែងដែលមានពងបែកលើស្បែក
ការរលាកស្បែកកម្រិតពីរ អាចបង្កឲ្យមានពងបែកបាន។ បើសិនជាមានពងបែក សូមកុំបំបែកឬបកវាឲ្យសោះ។ សូមរក្សាស្បែកកន្លែងនោះឲ្យស្អាត ស្ងួត និងរុំវា ឬគ្របវាដោយប្រើបង់រុំ អំឡុងពេលថ្ងៃ។ អ្នកអាចយកបង់រុំចេញ និងរុំរបួសរលាកនោះសើរៗជាមួយបង់រុំដែលអាចឲ្យស្បែកទទួលបានខ្យល់ និងការពារពីការរមាស់ ឬរលាកបាន។ សូមលាបថ្នាំផ្សះសម្រាប់លាបលើស្បេក ប្រសិនបើពងបែកនោះ ធ្លាយបែក និងរុំវាជាមួយនឹងបង់រុំរបួស។
៨- ការពារពីការខូចស្បែកដោយសារពន្លឺព្រះអាទិត្យទៅថ្ងៃមុខ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/UV.jpg)
ខណៈដែលស្បែកដែលរលាកកំពុងជាសះស្បើយ ជាចាំបាច់ដែលត្រូវការពារវាពីការប៉ះពាល់ជាមួយពន្លឺថ្ងៃបន្ថែមទៀត។ ដូចនេះ សូមស្ថិតនៅក្នុងម្លប់ ពាក់ខោអាវការពារពីពន្លឺព្រះអាទិត្យ និងជាពិសេសទៀតនោះ គឺត្រូវលាបផលិតផលការពារពន្លឺថ្ងៃ។ យើងគួរតែរកជំនួយពីគ្រូពេទ្យប្រសិនបើមានពងបែកលើស្បែកក្នុងកម្រិតធ្ងន់ធ្ងរ លើផ្នែកជាច្រើនរបស់រាងកាយ មានគ្រុនក្ដៅ រងារញាក់ ឬបើសិនពងបែកទាំងនោះមានខ្ទុះដែលបង្ហាញថាជាសញ្ញានៃការបង្ករោគកើតឡើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្នផង! អាកាសធាតុក្ដៅអាចប៉ះពាល់ការដកដង្ហើម និងសួត
ចុចអាន៖ ប្រើក្រែមកម្ដៅថ្ងៃ SPF ប៉ុន្មានជាន់ ទើបការពារមហារីកបាន?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?