Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ហាមប្រជាជនស្ដាប់ចម្រៀង ឬគាំទ្របទ K-Pop បើចង់រស់ត្រូវដុត និងលាក់រូបថតឲ្យជិត (មានវីដេអូ)

បានផុស

នៅ

សារព័ត៌មាន JTBC បានរាយការណ៍អំពីរឿងរ៉ាវរបស់ក្មេងស្រីជំទង់មួយរូបនៅអាហ្វហ្គានីស្ថាន ដែលកំពុងភ័យខ្លាចចំពោះស្ថានភាពជីវិតរបស់ពួកគេ ដោយសារក្រុមតាលីបង់។ ពួកគេបានឲ្យដឹងថា អ្នកគាំទ្រតារាកូរ៉េជាច្រើននៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបង្ខំចិត្តដុតឬលាក់រូបថតនិងអាល់ប៊ុម របស់ BTS ជាពិសេស គឺចម្រៀងចម្រុះពូជសាសន៍ ដើម្បីគេចផុតពីតាលីបង់ ព្រោះក្រុមនេះមិនឲ្យស្ដាប់បទបរទេសណាមួយឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រីម្នាក់និយាយថា” ខ្ញុំពិតជាភ័យខ្លាចនិងភ្ញាក់ផ្អើលដែលតាលីបង់មក។ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង​ដែលបានឮថា តាលីបង់បានចាប់ពង្រត់ក្មេងស្រី។ តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចមក ខ្ញុំបាននៅផ្ទះ ហើយពួកយើង​ថែមទាំងត្រូវប្រយ័ត្នគ្រប់ពេល ​ខណៈគ្រាន់តែសម្លឹងមើលទៅក្រៅបង្អួច ។ ខ្ញុំលែងឮ​តន្ត្រីចម្រុះ​ដែលធ្លាប់ឮ​នៅតាមដងផ្លូវរាល់ដង តាំងពីពួកតាលីបង់ចូលកាន់កាប់ ហើយឮ​តែភ្លេង​ចម្លែក​របស់តាលីបង់ពេញ​មួយថ្ងៃ “។

ដោយឡែកសម្រាប់​និស្សិត​អាយុ ១៨ ឆ្នាំម្នាក់​ទៀត​បាន​អត្ថាធិប្បាយ​ដែរ​ថា“ ស្ថានភាព​របស់​យើង​បង្ខំ​ឲ្យ​យើង​ដុត​ឬ​លាក់​រូបថត​និង​អាល់ប៊ុម​របស់ BTS” ។ ដោយសារ​កាលពីមុន​ តាលីបង់​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្ដាប់​តន្ត្រី​ចម្រុះ​ជាតិ​សាសន៍​ឡើយ។

ក្មេងស្រី​រូប​នេះ​បាន​ទទូច​អង្វរ​ពិភពលោក​ថា ​ចូរ​ធ្វើអ្វីៗ​លើស​ពី​ការ​គ្រាន់​តែឃ្លាំមើល​ស្ថានការណ៍ “ មនុស្ស​គ្រប់គ្នា​កំពុង​មើល​យើង​ស្លាប់។ ខ្ញុំសង្ឃឹម​ថា​ សហគមន៍​អន្តរជាតិ​នឹង​មិនទុក​អាហ្វហ្គានីស្ថាន​ម្នាក់ឯង​ក្នុង​រឿង​នេះ​ទេ” ៕

មកមើលការសម្ភាសន៍រវាងសារព័ត៌មាន JTBC និងអ្នកគាំទ្រ (ARMY)

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖តាលីបង់ អះអាងថា ក្រុមអាល់កៃដា មិនមានវត្តមាននៅ អាហ្វហ្គានីស្ថាន នោះទេ

ចុចអាន៖ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១៥ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ១៩ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២៣ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម