សុខភាព
៥ ចំណុច ឪពុកម្ដាយត្រូវតែដឹងមែនទែន ខណៈកុមារជាមុខសញ្ញាធំរបស់កូវីដ
កុមារតូចៗមិនមានសមត្ថភាពការពារការឆ្លងមេរោគច្រើនដូចមនុស្សធំទេ។ លើសពីនេះទៅទៀត នៅពេលឆ្លងវីរុស ក្មេងជារឿយៗមិនបង្ហាញរោគសញ្ញាអ្វីឡើយ ដែលធ្វើឲ្យពួកគេងាយឆ្លងជំងឺក្នុងចំណោមកុមារជាមួយគ្នាឬសមាជិកក្នុងផ្ទះ។
១ តាមស្ថិតិចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ កុមារចំនួន ៦៥,០៨៦ នាក់បានប្រឈមនឹងជំងឺកូវីដ ដែលឆ្លុះបញ្ចាំងពីបញ្ហានៃការផ្ទុះឡើងក្នុងចំណោមកុមារតូចៗ ដែលលាក់កំបាំងជាពិសេសនៅក្នុងគ្រួសារក្រីក្រ ដែលមិនអាចមើលថែក្មេងៗគ្រប់ពេល រួមទាំងគ្រួសារដែលរស់នៅក្នុងបរិយាកាសងាយរងគ្រោះ។
២ កុមារដែលមានជំងឺកូវីដ ភាគច្រើនកម្របង្ហាញរោគសញ្ញា ដែលធ្វើឲ្យដំណើរការព្យាបាលមានការពិបាក។ ជាពិសេសក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ ព្រោះនៅពេលធម្មតាកុមារច្រើនតែមានជំងឺផ្ដាសាយទូទៅ ប៉ុន្តែក្នុងស្ថានភាពនេះ រោគសញ្ញាផ្ដាសាយអាចជាសញ្ញានៃជំងឺកូវីដ ។ គ្រួសារខ្លះនៅតែឃើញរឿងធម្មតា អំពីកុមារដែលមានជំងឺផ្ដាសាយ។ ដូច្នេះវិធីការពារមួយដែលការពារកុមារមិនឲ្យរីករាលដាលកូវីដដល់កុមារ ក្រុមគ្រួសាររបស់ពួកគេគឺត្រូវស្វែងរកការធ្វើតេស្តរកមេរោគ។
៣ ការស្រាវជ្រាវនៅចក្រភពអង់គ្លេសក្នុងសំណាកពីទារកទើបនឹងកើត រហូតដល់អាយុ ១៧ ឆ្នាំឆ្លងកូវីដ។ មនុស្សចំនួន ១,៧៣៤ នាក់បានរកឃើញថា នៅពេលដែលកុមារឆ្លងកូវីដ ជាធម្មតាពួកគេមិនបង្ហាញរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាទូទៅបំផុតគឺឈឺក្បាល និងអស់កម្លាំង ខណៈពេលដែលគ្រុនក្ដៅ ឬក្អកមិនសូវកើតមាន។ ទន្ទឹមនឹងនេះដែរ កុមារតូចៗមានរោគសញ្ញាតិចជាងក្មេងធំ ៗ ដោយសារតែមិនសូវមានមេរោគនៅក្នុងខ្លួន ដោយកុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំមានជាមធ្យម ៧ ថ្ងៃ ចំណែកក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំមានជាមធ្យម ៥ ថ្ងៃ ប៉ុន្តែខ្លះទៀត កុមារអាចមានរោគសញ្ញារហូតដល់ ២៨ ថ្ងៃ។
៤ អ្វីដែលគួរព្រួយបារម្ភនៅក្នុងក្រុមអ្នកជំងឺជាកុមារដែលឆ្លងកូវីដ គឺនៅពេលដែលពួកគេបានជាសះស្បើយពីជំងឺ ពួកគេអាចមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺសួត ពិបាកដកដង្ហើម ខួរក្បាលឬប្រព័ន្ធប្រសាទខ្សោយ រោគសញ្ញានេះមិនទាន់កើតមានចំពោះអ្នកជំងឺកូវីដនៅឡើយទេ។ ប៉ុន្តែវាជាការប្រុងប្រយ័ត្ន ហើយគួរតែដឹងអំពីរោគសញ្ញាទាំងនេះក្នុងរយៈពេលវែង។
៥ កូនតូចៗមិនអាចទំនាក់ទំនង ឬប្រាប់បានពីជំងឺផ្ទាល់ខ្លួនរបស់ពួកគេមកយើងទេ។ ដូច្នេះឪពុកម្ដាយគួរតែប្រយ័ត្ន ដើម្បីសង្កេតមើលថាកុមារមានរោគសញ្ញាអ្វីកើតឡើងខ្លះ។ ជាពិសេសបើក្មេងៗលែងមានចំណង់ផឹកទឹកដោះគោ មិនញ៉ាំអាហារ ហើយថែមទាំងក្ដៅខ្លួន ឬយំមិនឈប់។ ប្រសិនបើកុមារណាម្នាក់ឧស្សាហ៍បត់ជើងតូច ឬមិនមានអារម្មណ៍ស្រស់ថ្លា ខ្លះមានជំងឺរាគ ពួកគេគួរតែត្រូវបានតេស្តដោយឧបករណ៍អង់ទីហ្សែនភ្លាមៗ ដើម្បីនាំចូលប្រព័ន្ធព្យាបាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលសំខាន់ៗ បណ្ដាប្រទេសលើពិភពលោកញាប់ដៃញាប់ជើង ចាក់វ៉ាក់សាំងកូវីដកុមារ និងយុវវ័យ
ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់