Connect with us

ព័ត៌មានជាតិ

លោក ឯក ឃុនដឿន នឹងត្រូវផ្លាស់ទៅ ជាអភិបាលខណ្ឌឫស្សីកែវ រីឯលោក ជា ពិសី មកជាអភិបាល​ខណ្ឌ​ទួល​គោក​វិញ

បានផុស

នៅ

អភិបាល នៃគណៈអភិបាលខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ នឹងត្រូវបានប្រកាសចូលកាន់មុខតំណែងជាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ។ ក្នុងនោះអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងត្រូវប្រកាសឲ្យចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។ ចំណែកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកជំនួសវិញ។

ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់ជាតំណែងជាអភិ​បាល​ នៃគណៈអភិបាលខណ្ឌទួលគោកវិញ។

គួរបញ្ជាក់ផងដែរថា អភិបាលខណ្ឌនីមួយៗ បើបំពេញការងាររបស់ខ្លួន ក្នុងមុខតំណែងបានល្អប្រសើរ នឹងត្រូវបានកាន់តំណែងជាអភិបាលខណ្ឌនោះ រហូតដល់២អាណត្តិ (៨ឆ្នាំ ) តែបើគ្រប់អាណត្តិហើយ ត្រូវបន្តផ្លាស់ប្ដូរទៅខណ្ឌផ្សេងទៀត ឬក៏ដំឡើងតួនាទីបន្ថែម៕ (ដោយ)៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤១ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៣ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម