ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានី ជូនកម្លាំងប្រជាការពារ ចំនួន៣៥៦នាក់
អំណោយជាគ្រឿងឧបភោគ-បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ត្រូវបានលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ យកទៅផ្តល់ជូនឲ្យជាប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ៣៥៦នាក់ ទូទាំងខណ្ឌច្បារអំពៅ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានខណ្ឌច្បារអំពៅ បាននឹងកំពុងប្រឈមមុខ នឹងការរីករាលដាលជំងឺកូវីដ-១៩ ។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ។ ជាមួយគ្នានេះ តាងនាមឲ្យប្រជាការពារ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ -បរិភោគ និងថវិកាខាងលើនេះ ជូនដល់ប្រជាការពារខណ្ឌ និងសង្កាត់ទាំង៣៥៦នាក់ ស្មើ៣៥៦កញ្ចប់។
ក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនិងច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)។ លោក ចេង មុនីរ៉ា ក្នុងឱកាសនោះ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ៕ (ដោយ)៖ នរា
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-61-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-52-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/04-34-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/06-21-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/03-44-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/05-17-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត