ព័ត៌មានអន្ដរជាតិ
មេដឹកនាំតៃវ៉ាន់ចាក់វ៉ាក់សាំងផលិតក្នុងស្រុកលើកដំបូងបើកផ្លូវមុនគេ
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតក្នុងស្រុកលើកដំបូងនៅថ្ងៃចន្ទ ទី២៣ ខែសីហា នេះដែលជាសញ្ញានៃការអនុម័តឲ្យចាក់ជាផ្លូវការ។
កាលពីខែមុន ក្រសួងសុខាភិបាលបានអនុម័តឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងការពារកូវីដ-១៩របស់ក្រុមហ៊ុន Medigen Vaccine Biologics Corp ដែលជាផ្នែកមួយនៃការពង្រីកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ដោយសារមានការពន្យាពេលផ្គត់ផ្គង់ពីក្រុមហ៊ុនឱសថជាសកលធ្វើឲ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ក៏ដូចជាប្រទេសផ្សេងៗ។

លោកស្រី Tsai ដែលមិនចាក់វ៉ាក់សាំង Moderna ឬ AstraZeneca ជាកម្មវិធីចាក់វ៉ាក់សាំងសំខាន់របស់កោះតៃវ៉ាន់ បានចាក់វ៉ាក់សាំង Medigen នៅមន្ទីរពេទ្យមួយកណ្តាលទីក្រុងតៃប៉ិ និងបង្ហាញពីទំនុកចិត្តរបស់លោកស្រីអំពីសុវត្ថិភាពរបស់វ៉ាក់សាំងក្នុងស្រុក។
ក្រោយពេលចាក់រួច លោកស្រីបានសរសេរលើគណនី Facebook ថា ៖«អត់ឈឺចាប់ទេ។ ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំនឹងបន្តធ្វើការថ្ងៃនេះ»។

រហូតដល់ពេលនេះ មនុស្សជាង ៧០០០០០នាក់បានចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង Medigen ។ បន្ទាប់ពីចាក់ដូសទី១រយៈពេល២៨ថ្ងៃទើបចាក់ដូសទី២។ វ៉ាក់សាំង Medigen នេះត្រូវបានធ្វើតេស្តមានប្រសិទ្ធភាពល្អ។
លោក Charles Chen នាយកប្រតិបត្តិក្រុមហ៊ុន Medigen Vaccine Biologics Corp បានប្រាប់ថា ៖«យើងបានធ្វើពិសោធច្រើនណាស់។ អ្នករាល់គ្នាឃើញពីសុវត្ថិភាពរបស់វ៉ាក់សាំងនេះយ៉ាងណាហើយ។ ចំពោះផលរំខានវិញគឺតិចណាស់ ស្ទើរតែមិនក្តៅខ្លួនសោះ។ ដូច្នេះខ្ញុំគិតថា អ្នករាល់គ្នាអាចត្រូវបានធានាសុវត្ថិភាព»។
រហូតដល់ពេលនេះប្រហែលជា៤០%នៃប្រជាជនតៃវ៉ាន់ ២៣.៥លាននាក់ហោចណាស់ទទួលបានការចាក់វ៉ាក់សាំង១ដូសពីវ៉ាក់សាំង AstraZeneca ឬ Moderna ប៉ុន្តែប្រហែលជាជាង៥%ប៉ុណ្ណោះដែលចាក់បានពេញដូស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ