Connect with us

សុខភាព

ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

សូកូឡា​ក្ដៅ​អាច​ជួយ​កាត់បន្ថយ​អាការ​ឈឺ​ពោះ​​បាន​ ដោយ​អាស្រ័យ​លើ​មូលហេតុ​នៃ​ស្ថានភាព​ជំងឺ។ ពិត​ណាស់​ ភេសជ្ជៈ​ក្ដៅ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ក៏​អាច​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​​នេះ​បាន​ផង​ដែរ។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​អាការ​ឈឺ​ពោះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ជា​មុន​សិន​ មុន​ពេល​សាកល្បង​រូបមន្ត​​សុខភាព​​ណា​មួយ​។

​​​​សូកូឡា​ខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​សូកូឡា​ទាំង​អស់​សុទ្ធ​តែ​មាន​សារធាតុ​Flavanoids ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មួយ​ចំនួន។​ ពិត​ណាស់​ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ​នេះ​ច្រើន​ជាង​សូកូឡា​ពណ៌​ទឹក​ដោះ​គោ​។ ជា​ទូទៅ សូកូឡា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​កាត់​បន្ថយ​ការ​ឈឺ​ពោះ​ដែល​​បណ្ដាល​មក​ពី​បាក់តេរី ដូចជា​ការ​ពុល​អាហារ​ជា​ដើម​។

​ទឹក​ដោះ​គោ​

នៅ​ក្នុង​ករណី​ដែល​​អាការឈឺ​ពោះ​ ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​ ឬ​ក្រហាយ​ទ្រូង ទឹក​ដោះ​គោ​អាច​ជួយ​បំបាត់​រោគសញ្ញា​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​គោ​ជូរ ​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង​ និង​ឈឺ​ពោះ​។ ​ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ក្ដៅ​​ក៏​ជា​រូបមន្ត​ព្យាបាល​ការ​ក្រហាយ​ទ្រូង​ និង​ការ​មិន​រលាយ​អាហារ​។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​ក៏​អាច​ជួប​ប្រទះ​អាការៈ​ហើម​ពោះ ចង្អោរ ​បញ្ហា​ក្រពះ​ និង​ពោះវៀន​នៅ​ពេល​ញ៉ាំ​ទឹក​ដោះ​គោ​។

អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​សូកូឡា​ក្ដៅ

Whistler's Best Cup Of Hot Chocolate

សូកូឡា​​​ក្ដៅ​ពណ៌​ខ្មៅ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជួយ​ការពារ​​យើង​ពី​ជំងឺ​បេះដូង​ ដោយ​សារ​តែ​សារធាតុ​Flavanoids ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​​ចំពោះ​កោសិកា​។ បន្ថែម​ពី​នេះ​ សូកូឡា​ខ្មៅ​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល​អាក្រក់​។ គ្នា​យើង​គប្បី​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ផ្ទុក​បរិមាណ​កាកាវ​ច្រើន​ ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្ន! ប្រភេទ​អាហារ​​​មិន​គួរ​ទទួលទាន​ក្នុង​រដូវ​នេះ ​អាច​​មាន​អាក្រក់​​ចំពោះ​ពោះវៀន​ធ្ងន់ធ្ងរ

ចុចអាន៖ ប្រភេទអាហារ ញ៉ាំហើយ ​ធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

Sokha Hotels

ព័ត៌មានពេញនិយម