Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស តម្លៃត្រឹម ២ ដុល្លារ មានប្រសិទ្ធភាពខ្ពស់រកកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់លក់ជាផ្លូវការ នូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិនមានតម្លៃត្រឹម ២ ដុល្លារ ប៉ុណ្ណោះក្នុង១ ឧបករណ៍តេស្ត ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការស្វែងរកមេរោគកូវីដ-១៩។

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen  Antigen Rapid Test ថ្មី នេះ គឺមានភាពងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះប្រហែលត្រឹម១ថ្នាំងដៃប៉ុណ្ណោះ ខណៈប្រសិទ្ធភាពនៃការស្វែងរកមេរោគកូវីដ-១៩ ខ្ពស់ជាងមុនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ឱ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ក្រសួងបានបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សអាចបញ្ជាទិញឧបករណ៍តេស្តនេះ យកទៅធ្វើតេស្តមន្រ្តីក្រោមឱវាទ និងបុគ្គលិករបស់ខ្លួន។

បើតាមក្រសួង ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលក្រសួងដាក់លក់មានពីរប្រភេទដូចជា ទី១ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD  Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។ ទី២ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen  Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារ (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

ក្រសួងបានបន្តទៀតថា ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបញ្ជាទិញឧបករណ៍តេស្តចាប់ពី ១ប្រអប់ឡើងទៅ ដោយចូលទៅកាន់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម