ព័ត៌មានអន្ដរជាតិ
តាលីបង់ព្រមានហើយ បើអាមេរិក មិនចេញឲ្យអស់ពី អាហ្វហ្គានីស្ថាននៅសប្តាហ៍ក្រោយ
ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃចន្ទទី២៣ខែសីហាថា នឹងមានផលវិបាក ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្តវត្តមានរបស់ពួកគេក្នុងប្រទេសអាហ្វហ្គានីស្ថានហួសពីសប្តាហ៍ក្រោយ ខណៈភាពវឹកវរនៅតែកើតឡើងក្នុងអាកាសយានដ្ឋានក្រុង កាប៊ុល។

ការកាន់កាប់ប្រទេសដោយក្រុមសកម្មប្រយុទ្ធនេះកាលពីចុងសប្តាហ៍មុន បានធ្វើឲ្យលោកខាងលិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាបានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ មុនថ្ងៃផុតកំណត់ទី៣១ខែសីហា សម្រាប់កងទ័ពទាំងអស់ដកចេញពីប្រទេស។
ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថាន ទាហានរាប់ពាន់នាក់បានចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ ហើយមានសម្ពាធយ៉ាងខ្លាំងឲ្យទីក្រុងវ៉ាស៊ីនតោន ពន្យារពេលកំណត់។

ប៉ុន្តែក្រុមតាលីបង់ មិនបានបង្ហាញឆន្ទៈក្នុងការសម្របសម្រួលលើការដកទ័ពអាមេរិកទេ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ Sky News កាលពីថ្ងៃចន្ទថា “ប្រសិនបើសហរដ្ឋអាមេរិកឬចក្រភពអង់គ្លេស ស្វែងរកពេលវេលាបន្ថែមដើម្បីបន្តការជម្លៀសប្រជាជននោះ ចម្លើយគឺ ទេ បើមិនដូច្នោះទេ នឹងមានផលវិបាក”។

លោកបានបន្ថែមថា ការស្នាក់នៅលើសពីពេលវេលាកំណត់ដែលបានព្រមព្រៀងគ្នា គឺជាការ “ពង្រីកការកាន់កាប់”។
ស្របពេលជាមួយគ្នានោះដែរ ប្រភពតាលីបង់ចំនួនពីរបានប្រាប់ AFP ថា ក្រុមនេះនឹងមិនប្រកាសពីការបង្កើតរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រីរបស់ខ្លួនឡើយ រហូតដល់ទាហានអាមេរិកចុងក្រោយបង្អស់ ចាកចេញពីប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?