Connect with us

ព័ត៌មានជាតិ

ស្ដ្រីខ្មែរម្នាក់​លួចផ្លោះរបង​ឆ្លង​ដែនពីថៃចូលខ្មែរ​ ធ្លាក់បាក់ជើងស្ដាំ

បានផុស

នៅ

ស្ដ្រីខ្មែរម្នាក់លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ធ្លាក់ពីលើរបងបាក់ជើងស្ដាំ ត្រូវសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៣ ខែសីហា ស្ថិតនៅចំណុចផ្សារ បេន ចាវ៉ាន់ នៃក្រុមផ្សាររុងក្លឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ រស់ ពិសិដ្ឋ បេបញ្ជាការរង នគរបាល ការពារព្រំដែន និងជានាយប៉ុស្តិ៍ បានឱ្យដឹងថា កម្លាំង ប៉ុស្តិ៍ព្រំដែន បឹងសាគូ វរៈ ៩១១ ចំនួន ៤ នាក់ និង កម្លាំង ទាហាន ចំនួន ៥ នាក់ បានដើរឆ្លងអូរ ព្រំដែន ទៅ ជួយប្រជាពលរដ្ឋខ្មែរម្នាក់ ធ្លាក់បាក់ ស្មងជើង ខាងស្តាំ នៅចំណុចផ្សារ បេន ចា វ៉ាន់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។

នាយប៉ុស្តិ៍ នគរបាលបានប្រាប់ឱ្យដឹងបន្តទៀតថាពលរដ្ឋខ្មែរម្នាក់នោះមាន ឈ្មោះ ស្រី សុឃីម ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពោលគឺនៅម្ខាងអូរ និងរបងព្រំដែន ជិតកន្លែងគ្រោះថ្នាក់ម្នាក់ម្ខាង៕

ដោយ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៥ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម